បរទេស៖  តាមប្រភពព័ត៌មាន បរទេស លើកឡើងថា ក្រុមបះបោរដែលជាក្រុមឧទ្ទាម នៅក្នុងតំបន់ជម្លោះ របស់អ៊ុយក្រែន បានរាយការណ៍ថា ពួកគេ បានរកឃើញ ប្រអប់ខ្មៅនៃ យន្តហោះMH17 នៅត្រង់កន្លែង នៃកំទីកំទេចយន្តហោះ បានបាញ់ធ្លាក់នោះហើយ  ។

ប្រភពដដែលថា ភ្នាក់ងារព័ត៌មានរុស្ស៊ី មានមូលដ្ឋាននៅ ទីក្រុងម៉ូស្កូ បានរបាយការណ៍ថា ក្រុមបះបោរ នៅក្នុងតំបន់ ជម្លោះរបស់អ៊ុយក្រែន បានរកឃើញ ប្រអប់ខ្មៅនៃយន្តហោះ MH17 ហើយពួកគេបាន យល់ព្រម ប្រគល់វា មកឲ្យ អាជ្ញាធរជំនាញសុវត្ថិភាពខាងអាកាសចរ នៃរដ្ឋាភិបាល របស់ប្រទេសរុស្ស៊ី ជាបន្តទៀត។

យ៉ាងណាមិញ សំរាប់ប្រអប់ខ្មៅ វាគឺមានសារៈសំខាន់ណាស់ ព្រោះតែ ប្រអប់ខ្មៅនេះ នឹងបង្ហាញ ឲ្យឃើញនូវ ទិន្នន័យ និងព័ត៌មានទាំងឡាយ ដែលបានថតទុក លើយន្តហោះមុននឹងយន្តហោះ ត្រូវបានបាញ់ធ្លាក់មកដល់ដីនោះ។

ជុំវិញការស៊ើបអង្កេត និងតាមដានកន្លងមក នៃប្រភពព័ត៌មានបរទេសថា យន្តហោះ MH17 ត្រូវបានជឿជាក់ថា បានបាញ់ ធ្លាក់ដោយ មីស៊ីល នៅលើអាកាស។ ក្នុងករណីនេះ គឺថា ប្រអប់ខ្មៅ ប្រហែលជាមិនអាច បង្ហាញនូវព័ត៌មានច្រើន ពីនរណាជាអ្នកបាញ់ និងមូលហេតុ ពិត ប្រាកដនោះទេ ពីព្រោះប្រអប់ខ្មៅជាទូ ទៅត្រូវបានប្រើដើម្បីកំណត់ថាតើ មានការខុសបច្ចេកទេស ចំពោះអ្នកបើកយន្តហោះ និង គ្រឿងម៉ាស៊ីន យន្តហោះ ដែលបណ្តាលឲ្យ មានការធ្លាក់យន្តហោះតែប៉ុណ្ណោះ។

ផ្ទុយទៅវិញនោះ ប្រសិនបើ យន្តហោះ MH17 ត្រូវបានបាញ់ធ្លាក់ ដោយគ្រាប់មីស៊ីលមែននោះ វាពិតជាទំនងណាស់ថា  អ្នកបើកយន្តហោះ និង បុគ្គលិកក្នុងយន្តហោះ មិនអាចដឹងថាយន្តហោះ ត្រូវបានវាយប្រហារនោះឡើយ ពីព្រោះដោយសារតែយន្តហោះប្រភេទ ដឹកអ្នកដំណើរ គឺគ្មានបច្ចេកវិទ្យា បង្ហាញ និង តាមដាន ការវាយប្រហារ ពីគ្រាប់មីស៊ីលនោះឡើយ ៕ សូមរង់ចាំតាមដាន ព័ត៌មានលម្អិតថ្មីៗ ដែលនឹងចុះផ្សាយ ជាបន្តបន្ទាប់ ទាក់ទងនឹង MH17 ...

តើរុស្ស៊ី អាចលាងជ្រះ ដៃប្រឡាក់ ឈាម ក្រោយការ បាញ់ធ្លាក់ យន្តហោះ MH17 ដែរទេ? (UPDATE)
អាថ៌កំបាំងពិភពលោក! មានការទស្សទាយ ដឹងមុន រួចទៅហើយ និង ដាស់តឿន កាលពី 1ខែមុនពេល MH17 ត្រូវបាញ់ធ្លាក់!

រូបភាពៈ ប្រអប់ខ្មៅ ដាក់លើយន្តហោះ

ប្រភព៖ abcnews
ដោយ៖ ទីន
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]