ពិភពលោក៖ កាលពីម្សិលមិញនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ បានបើកអង្គប្រជុំ ពេញអង្គ និងបានចេញជា របាយការណ៍រួមមួយ ទាមទារអោយមានការ ស៊ើបអង្គេត “ឯករាជ្យ និងជាអន្តរជាតិ” ជុំវិញសោកនាដកម្ម បាញ់ទម្លាក់យន្តហោះ MH17 ដែលផ្ទុះអ្នកដំណើរ ២៩៥ នាក់ កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំអាសន្ន នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិមួយនេះ សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ម៉ីស៊ីលដែលបាញ់ទម្លាក់ យន្តហោះ MH17 កាលពីថ្ងៃព្រហស្បតិ៍នេះ គឺពិតប្រាកដណាស់ថា ជាអាវុធរបស់ពួកបំបែកខ្លួនអ៊ុយក្រែន ដែលកាន់កាប់តំបន់ត្រួតត្រា ហើយវាក៏មិនអាចបដិសេធ បាននោះទេថា រុស្សីជាអ្នកនៅពីក្រោយ ដ៏ធំ ដែលជួយក្នុងការបាញ់នេះ។

បេសកជនសហរដ្ឋអាមេរិក លោក Samantha Power ក៏បានជម្រុញអោយ ភាគីរុស្សីដាច់ខាតត្រូវតែ បញ្ចប់សង្គ្រាមនេះ ដោយនិយាយថា “សង្គ្រាមនេះអាចបញ្ឈប់បាន ដរាបណា រុស្សីបញ្ឈប់សង្គ្រាមនេះ”។

ទន្ទឹមនឹងនោះដែរ បណ្តាអង្គទូត និងបេសកជន តំណាងប្រទេស ដែលជាសមាជិក ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏បានឈរគោរព ប៉ុន្មាននាទី ដើម្បីសម្តែងនូវការរំលែកទុក្ខ ដល់ជនរងគ្រោះផងដែរ។


ងាកទៅសេតវិមាន នាសហរដ្ឋអាមេរិកវិញ លោកបារ៉ាក់ អូបាម៉ា បានសង្កត់ធ្ងន់ផងដែរថា “ខ្ញុំមិនចង់អោយការពិត ត្រូវបានបំបិទទុកនោះទេ។ ពិភពលោកកំពុងតែផ្តោតសំខាន់ ទៅតំបន់ភាគខាងកើតអ៊ុយក្រែន ហើយការពិតត្រូវតែលាតត្រដាង ជាសាធារណៈ។

ទោះបីមិនប្រកាសជាសាធារណៈ ថារុស្សីជាអ្នកនៅពីក្រោយ ក៏លោកប្រធានាធីបតី សហរដ្ឋអាមេរិក បាននិយាយបន្ថែមទៀតថា លោកប្រធានាធីបតីរុស្សី Vladimir Putin មានអំណាចដើម្បីបញ្ឈប់វា ហើយវាជារឿងល្អមួយ ដែលលោកមិនបន្ថែមកម្តៅទៀតនោះ។


គួរបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ បានបើកការស៊ើបអង្កេត រកមូលហេតុនៃការធ្លាក់ យន្តហោះ MH17 បន្ទាប់ពីធ្លាក់ភ្លាមៗ ដោយសារតែមានក្តីកង្វល់ ពាក់ព័ន្ធនឹងការកម្ចេច ក៏ដូចជាការសម្របសម្រួលភស្តុតាង នៅកន្លែងកើតហេតុ ពីសំណាក់អ្នកដែលទទួលខុសត្រូវនោះ។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]