កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត នៅក្នុងប្រទេសចិន បានបង្កើតខ្សែវីដេអូមួយ ដែលនិយាយពីការបាត់ខ្លួន នៃយន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline អស់រយៈពេល៣ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី០៨ រហូតមកដល់ថ្ងៃទី១១នេះ នៅតែមិនទាន់ទទួលបានដំណឹង ពីយន្តហោះនេះឡើយ។

ទាក់ទិននឹងហេតុការណ៏បាត់យន្តហោះ ប្រភេទ Boeing 777 នេះដែរ មនុស្សជាច្រើនជុំវិញពិភពលោក បានទន្ទឹមរង់ចាំដំណឹង និងបួងសួងសូមឲ្យយន្តហោះ និងមនុស្សទាំងអស់ ដែលស្ថិតនៅលើយន្តហោះនោះ មានសុវត្ថិភាព និងអាចវិលត្រលប់មកផ្ទះ ដើម្បីជួបជុំគ្រួសាររបស់ពួកគេវិញ។

ដោយសារតែមានការទន្ទឹមរង់ចាំ យ៉ាងអន្ទះសារ និងមានការចង់ដឹងចង់លឺ ពីដំណឹងនៃយន្តហោះ ប្រភេទ Boeing 777 នេះ ហើយមានការរុករក ស្ទើរគ្រប់ទីកន្លែង ក្បែរតំបន់ដែលយន្តហោះបាត់ខ្លួន នៅតែមិនទាន់ឃើញទៀត ក៏ជុំរុញឲ្យក្រុមអ្នកប្រើប្រាស់អ៊ីនធឺណេត នៅក្នុងប្រទេសចិន បង្កើតខ្សែវីដេអូមួយ ដោយបង្ហាញថា យន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុន អាកាសចរណ៍ Malaysia Airline ដែលបាត់ខ្លួនអស់រយៈពេល ៣ថ្ងៃនេះ អាចនឹងហោះទៅរក អតីតកាលវិញ។

គួរបញ្ជាក់ផងដែរថា យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Malaysian Airlines ប្រភេទ Boeing 777 ដែលផ្ទុកអ្នកដំណើរ ចំនួន២៣៩នាក់ ធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពី វេលាម៉ោង ១២ និង ៤១នាទីរំលងអាធ្រាត ឈានចូលថ្ងៃ សៅរ៍ ទី០៨ ខែមីនា ឆ្នាំ ២០១៤ បានបាត់ខ្លួន និងដាច់ទំនាក់ទំនង ខណៈហោះរំលងប្រទេសវៀតណាម។

តើអាចទៅរួចទេ ដែលថាយន្តហោះប្រភេទ Boeing 777 នោះ ហោះវិលទៅរកអតីតកាលវិញនោះ?

យន្តហោះ Being 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ដែលបានបាត់ខ្លួន

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]