លោក Paul Walker តួអង្គក្នុងរឿង Fast And Furious បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃ សៅរ៍ម្សិលមិញនេះ។ នេះបើយោងតាម ប្រភពព័ត៌មានពី TMZ តារាសម្តែងរូបនេះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្ទុះរថយន្ត នៅភាគខាងត្បូង រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

របាយការណ៍ លើបណ្តាញសារព័ត៌មានរបស់រដ្ឋនោះ បានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើង នៅក្នុងទីក្រុង Santa Clarita ភាគខាងជើងនៃទីក្រុង Los Angeles ។ តារាសម្តែងរូបនេះ បានជិះក្នុងរថយន្តមិត្តរបស់គាត់ ម៉ាក Porsche ដោយត្រូវបានគេរាយការណ៍ឲ្យដឹងថា ពួកគេទាំងពីរបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ រីឯមូលហេតុដែលបណ្ដាលឲ្យរថយន្ដ បើកទៅបុកដើមឈើ បង្ករឲ្យមានការផ្ទុះជាអណ្តាតភ្លើងឡើង គេពុំទាន់បានដឹងច្បាស់នៅឡើយទេ។

មានប្រភពព័ត៌មានជាច្រើន បានប្រាប់ដល់ TMZ ថា Walker និងមនុស្សផ្សេងទៀតត្រូវបានស្លាប់ នៅក្នុងការគ្រោះថ្នាក់ចរាចរណ៍នេះ។ នៅចំណុចនេះវាមិនទាន់ច្បាស់ ពីអ្វីដែលបណ្តាលឲ្យមាន គ្រោះថ្នាក់នេះឡើង ឬ មាននណារម្នាក់ នៅពីក្រោយរឿងនេះទេ។

នេះបើយោងតាមរបាយការណ៍ តារាសម្តែងនេះគឺនៅក្នុង Santa Clarita សម្រាប់ការបង្ហាញរថយន្តមួយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយសង្គ្រោះបន្ទាន់ សម្រាប់ព្យុះទីហ្វុង ប្រទេសហ្វីលីពីន និងត្រូវបានគេទទួលយកមិត្តភក្តិ ដើម្បីជិះក្នុងរថយន្ត Porsche ថ្មី ក្នុងអំឡុងពេល នៃការធ្វើតេស្តបើកបរមួយ។

Paul Walker ក៏កំពុងតែ ថតរឿងហូលីហ្វូដដ៏ល្បីល្បាញ គឺ “Fast & Furious 7” ដែលនឹងចេញក្នុងពេលឆាប់ៗនេះ តែគួរឲ្យសោកស្ដាយ គាត់បានលាចាកលោកនេះ កាលពីម្សិលមិញបាត់ទៅហើយ៕





វីដេអូក្នុងពេលកើតហេតុ

ប្រភព៖ TMZ

ដោយ៖ Bubble

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]