ថៃ៖ ក្រៅពីរឿងការងារហើយនោះ តារាសម្ដែងស្រី Bow Maylada បានទាញយកចំណាប់អារម្មណ៍ ក្រោយពីបានបង្ហាញផ្ទះថ្មីដ៏ឡូយឆាយរបស់ខ្លួន ដែលសាងសង់ឡើងតាមបែបសាមញ្ញ ដើម្បីទុកប្រើសម្រាកកម្សាន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ម្តាយរបស់ Bow Maylada បានអាប់ដេតរូបភាពផ្ទះតូចរបស់នាង ដែលកំពុងសាងសង់និងរៀបចំជិតរួចរាល់ទៅហើយ ជាមួយនឹងបរិយាកាសស្រស់ស្រាយជុំវិញដោយធម្មជាតិដ៏ស្រស់ស្អាត ទៀតផង។
ជាមួយគ្នានេះដែរ អ្នកគាំទ្រក៏បានបង្ហាញការពេញចិត្ត និងលើកឡើង បើទោះជាផ្ទះមិនធំហើយអស្ចារ្យក៏ដោយ ប៉ុន្តែវាមើលទៅមានភាពស្រស់ស្អាតនិងគួរឲ្យចង់រស់នៅ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖