អីយ៉ាស់ ចង់ញ៉ែមែនឬ? Jung Hae In បានបញ្ចូនឡានអាហារទៅឲ្យ Jisoo ដល់កន្លែងថតរឿង

//s9.kh1.co/e1/e12792d2a1da08eeb4b8bce150727b0d20ad8cf3.png
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២៤ ៣ល្ងាច · ១១ ថ្ងៃមុន

Jung Hae In បានបញ្ចូនឡានអាហារទៅឲ្យ Jisoo ដល់កន្លែងថតរឿង។

កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាស្រីដ៏ល្បីល្បាញ Jisoo ដែលជាសមាជិកក្រុម Blackpink និង​ជាតារាសម្ដែងស្រីដ៏មានទេពកោសល្យមួយរូប បានបង្ហោះរូបប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រជ្រួលពេញបណ្ដាញសង្គម។ នៅក្នុងនោះ រូបនាងបានបង្ហោះរូប ឡានអាហារ ដែលមាន Logo រូប Jisoo ដែលត្រូវបាន Jung Hae In ជាអ្នកផ្ញើមកឲ្យដល់កន្លែងថតរឿងថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo 
Jisoo 

គួរបញ្ជាក់ដែរថា Hae In និង Jisoo គឺធ្លាប់បានចាប់ដៃគ្នាសម្ដែងជាតួឯកនៅក្នុងរឿង Snow Drop ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកទស្សនា។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រថែមទាំងបានចាប់ផ្គូរផ្គងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិត ក្រៅឆាកទៀតផង ប៉ុន្ដែពួកគេត្រឹមតែជាមិត្តល្អរួមការងារតែប៉ុណ្នោះ។

Jisoo 
Jisoo 

បើទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្របានគិតថា Hae In បានចាប់ចិត្តលួចស្រឡាញ់ Jisoo ប៉ុន្ដែត្រូវខកចិត្តម្ដងរួចមកហើយ ដោយសារតែ Jisoo ទាក់ទងគ្នាជាមួយតារាប្រុសម្នាក់ទៀត ដែលជាមិត្តរបស់ខ្លួន។ ដោយឡែក តារាស្រីរូបនេះ បានចែកផ្លូវគ្នារួចទៅហើយ ដែលនេះ ត្រូវបានគេគិតថា ជាឪកាសល្អរបស់ Hae In សម្រាប់តាមចែចង់ ​Jisoo៕

រូបភាព
រូបភាព
Jung Hae In 
Jung Hae In 
Jung Hae In 
Jung Hae In 
Jung Hae In និង Jisoo 
Jung Hae In និង Jisoo 
Jung Hae In និង Jisoo
Jung Hae In និង Jisoo
Jung Hae In និង Jisoo
Jung Hae In និង Jisoo
Jung Hae In និង Jisoo
Jung Hae In និង Jisoo
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T