កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់ក្រុម BABYMONSTER ដែលជាក្រុមចម្រៀងនារីថ្មីរបស់ YG Entertainment ដែលក្នុងនោះសមាជិក Chiquita កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែនាងពិតជាពូកែរាំនិងច្រៀង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុម BABYMONSTER ទើបតែត្រឡប់មកវិញជាមួយនឹងបទថ្មីមានចំណងជើងថា "SHEESH" ដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រ ហើយក៏មានបង្កើតជា Trend រាំបទនេះនៅក្នុង Tiktok និងបណ្ដាញសង្គមនានាផងដែរ។
យ៉ាងណាមិញ អ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនៅពេលនារីម្នាក់បានចេញមករាំបទ SHEESH របស់ BABYMONSTER ដោយមុនដំបូងពួកគេស្មានថានារីម្នាក់នោះជាអ្នកគាំទ្ររបស់ BABYMONSTER តែការពិតគាត់គឺជាម្ដាយរបស់ Chiquita ។
តាមរយៈវីដេអូនោះ គេឃើញថាម្ដាយរបស់ Chiquita ពិតជាមានសម្រស់ក្មេងជាងវ័យសឹងតែអាចហៅថាជាបងស្រីរបស់នាង រហូតអ្នកគាំទ្របានចូលទៅបញ្ចេញមតិថាពួកគេសឹងតែមិនជឿថា នេះគឺជាម្ដាយរបស់ Chiquita ៕
ប្រភព៖ koreaboo