ចូលរួមរំលែកទុក្ខផង លោក យឹម ណារ៉ា កំពុងជួបទុក្ខធ្ងន់ មរណភាពម្ដាយ

//s9.kh1.co/5c/5c3fd4a595b561e922bc789e5a3c855571662606.png
តារា & កម្សាន្ដ

 ០៧-មករា-២០២៤ ១១ព្រឹក · ៤ ខែមុន

ពិធីករ និងតារាសម្ដែង លោក យឹម ណារ៉ា បច្ចុប្បន្នកំពុងជួបទុក្ខជាទម្ងន់ដោយអ្នកម្ដាយបង្កើតតែមួយរបស់លោក បានទទួលមរណភាព។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពិធីករ និងតារាសម្ដែង លោក យឹម ណារ៉ា បច្ចុប្បន្នកំពុងជួបទុក្ខជាទម្ងន់ដោយអ្នកម្ដាយបង្កើតតែមួយរបស់លោក បានទទួលមរណភាព។ គួរបញ្ជាក់ផងដែរថា លោកស្រី ហួត ហៀង ដែលត្រូវជាម្ដាយបង្កើតរបស់ ពិធីករ និង តារាសម្ដែង លោក យឹម ណារ៉ា បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ទី០៥ ខែមករា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក យឹម ណារ៉ា 
លោក យឹម ណារ៉ា 

ជាមួយនឹងដំណឹងដ៏សោកសៅមួយនេះ យើងឃើញថា មិត្តៗសិល្បករសិល្បការនី នាំគ្នាចូលរួមរំលែកទុក្ខទៅកាន់គ្រួសារនៃសព ពិសេស លោក យឹម ណារ៉ា។ ទន្ទឹមនឹងនេះដែរ គ្រួសារនៃសពបានរៀបចំប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃ និង ១០០ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១០ខាងមុខនេះផងដែរ។

បងស្រី លោក យឹម ណារ៉ា និង ម្ដាយ
បងស្រី លោក យឹម ណារ៉ា និង ម្ដាយ

អ្វីដែលធ្វើឲ្យមហាជនមានការអាណិតអាសូរទៀតនោះ គឺតារាប្រុសរូបនេះ បានសរសេរសារបង្ហោះយ៉ាងខ្លី ប៉ុន្ដែចាក់ដោតបេះដូងកូនៗគ្រប់រូបថា "ចាប់ពីពេលនេះទៅម៉ាក់បានសំរាកហើយម៉ាក់លែងហត់ទៀតហើយឈប់ពិបាកហូបច្នាំឈប់ចាក់ថ្នាំច្រើនទៀត" ហើយចុងបញ្ចប់ក៏សរសេរថា I love u and alway miss u ដែលមានន័យថា លោកស្រឡាញ់ និង តែងតែនឹករលឹកអ្នកម្ដាយជារៀងរហូត៕

ប្រភព៖ Nara Yim

លោក យឹម ណារ៉ា 
លោក យឹម ណារ៉ា 
រូបភាព
រូបភាព
យឹម​ណារ៉ា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T