ឆាកធំទៀតហើយ G-Devith ឡើងច្រៀងបទ មហានគរ ម្សិលមិញ ហ្វេនហ៊ោចង់បែកឆាក

//s9.kh1.co/b5/b575169ae30f253c07fd051fc6555064b71f1d7b.png
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០២៣ ២ល្ងាច · ៤ ខែមុន

ឲ្យតែពេលសម្ដែងបទ មហានគរ ម្ដងៗ លោកតែងតែមានរបាំប្រពៃណី សិល្បៈខ្មែរផ្សេងៗចេញមកបង្ហាញ ដែលកាន់តែញុាំងឲ្យការសម្ដែងបទនេះកាន់តែអស្ចារ្យ។

កម្សាន្ត៖ កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក G-Devith បានធ្វើឲ្យកក្រើកឆាកតន្ត្រីជាថ្មីជាមួយការសម្ដែងបទចម្រៀង មហានគរ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិច។ ជាមួយគ្នានោះ ក៏មានអ្នកទស្សនាចាំទៅជួយគាំទ្រស្រែកហ៊ោឲ្យតារាចម្រៀងរូបនេះយ៉ាងច្រើនកុះករផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 G-Devith 
 G-Devith 

ទន្ទឹមនឹងនេះ អ្នកដែលបានទស្សនាបាននាំគ្នាលាន់មាត់សរសើរតារាប្រុសរូបនេះគ្រប់ៗគ្នា ព្រោះតែបទចម្រៀងរបស់លោក ពិតជាមានអត្ថន័យល្អ ស្ដាប់ហើយព្រឺសម្បុរតែម្ដង។

 G-Devith 
 G-Devith 

មិនតែប៉ុណ្ណោះ ឲ្យតែពេលសម្ដែងបទ មហានគរ ម្ដងៗ លោកតែងតែមានរបាំប្រពៃណី សិល្បៈខ្មែរផ្សេងៗចេញមកបង្ហាញ ដែលកាន់តែញុាំងឲ្យការសម្ដែងបទនេះកាន់តែអស្ចារ្យ។ លើសពីនេះ G-Devith ទើបតែបានសម្ដែងនៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ រាត្រីចងចាំ នៅខេត្តសៀមរាបប៉ុន្មានថ្ងៃមុននេះហើយប៉ុណ្នោះ៕

ប្រភព៖ G-Devith

 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
 G-Devith 
ងួន ចាន់ដេវីត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T