ពិតជារឿងមិនគួរឲ្យកើត! ផ្ទះតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ត្រូវអគ្គិភ័យឆា-»ប-»ឆេះ.. ខា-»តបង់ទ្រព្យសម្បតិ្តមួយចំនួន

//s9.kh1.co/f3/f386ea2af46caf6073574051183e0714dd8b5484.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២៣ ១០ព្រឹក · ៨ ខែមុន

តារាចម្រៀងចាស់វស្សាលោក លោក ណូយ វ៉ាន់ណេត ត្រូវបានអគ្គីភ័យបានលេបត្របាក់គេហដ្ឋានរបស់លោក ខាតបង់ទ្រព្យសម្បត្តិមួយចំនួន

ភ្នំពេញ៖ នៅលើបណ្តាញសង្គម បានបន្តការចែកចាយ ទៅនឹងរឿងរ៉ាវគួរឲ្យសោកស្តាយមួយ​ ដែលមិនគួរឲ្យកើតឡើង ទៅលើតារាចម្រៀងចាស់វស្សាលោក លោក ណូយ វ៉ាន់ណេត ត្រូវបានអគ្គីភ័យបានលេបត្របាក់គេហដ្ឋានរបស់លោក ខាតបង់ទ្រព្យសម្បត្តិមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះហេតុការណ៍មួយនេះ​ បានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុច ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ទាន់ពេលវេលាផងដែរ។

ក្នុងនោះផងដែរ តាមប្រភពមួយបានបញ្ជាក់ថា បណ្តាលអោយខូចខាត កៅអី ពួក គ្រែ ក្នុងបន្ទប់ជាន់ទី១ តែជាសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 ណូយ វ៉ាន់ណេត
 ណូយ វ៉ាន់ណេត
រូបភាព
រូបភាព
រូបភាព
រូបភាព
ណូយ វ៉ាន់ណេត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T