គូស្នេហ៍ Jimmy Meng ចង់ចុះអេតាស៊ីវិលឆាប់ៗនេះ ព្រោះហេតុផល...

//s9.kh1.co/df/df86afa9b068418741edef39bfc18ca492ec0a44.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២៣ ២ល្ងាច · ៩ ខែមុន

ទាក់ទងមើលចិត្តគ្នាច្រើនឆ្នាំមកហើយ សុខៗគូស្នេហ៍កញ្ញា Jimmy Meng ប្រកាសចង់ធ្វើរឿងមួយនេះ។

ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា ពិធីការិនីនិយាយច្រើនភាសាកញ្ញា Jimmy Meng មានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហា Jimmy Nou។ ដោយគូស្នេហ៍មួយគូនេះ តែងបង្ហាញសកម្មភាពរួមគ្នា យ៉ាងផ្អែមល្ហែម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេអាចនិយាយបានថា ស្នេហារវាងកញ្ញា Jimmy Meng និងគូស្នេហ៍ ហាក់មានភាពច្បាស់លាស់ ខណៈអ្នកគាំទ្រឃើញអ្នកទាំងពីរ ហាក់យល់ចិត្តគ្នាដូច្នេះ។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែលពិធីការិនីរូបនេះទៅដល់ទីណា ក៏មិនភ្លេចនាំគូស្នេហ៍ទៅតាមផងដែរ។ 

តួយ៉ាង ហ្វេនតែងតែប៉ងចង់ឃើញកញ្ញា Jimmy Meng និងសង្សារ កាន់ដៃគ្នាចូលរោងការឆាប់ៗ ប៉ុន្តែមុននេះ គូស្នេហ៍តារាស្រីរូបនេះ បានទម្លាយហេតុផលមួយ ចង់ចុះអេតាស៊ីវិលទៅវិញ ព្រោះ ហេតុផលមានបុរសៗសម្លឹងមើល គូស្នេហ៍ខ្លួនច្រើនពេក។ ដោយលោក Jimmy Nou បាននិយាយបន្ថែមថា៖ 

ផ្ញើជូននារីម្នាក់ក្នុងរូបនេះ អ្នកអាចនឹងត្រូវខ្ញុំចាប់ ចុះអេតាស៊ីវិលឆាប់ៗនេះហើយ ព្រោះតាំងពីអ្នកឡើងជា CEO មកប្រុសៗសម្លឹងអ្នកច្រើនពេកធ្វើឲ្យខ្ញុំមានការព្រួយបារម្ភ៕ 

សម្ដីJimmy Nou

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
  កញ្ញា Jimmy Meng និងគូស្នេហ៍  
Jimmy meng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T