ហ្វីយ៉ា​តា ចេញ​ទម្លាយ​រឿង​នឹក​ស្មាន​មិន​ដល់​ ពីក្រោយ​ខ្នង​ក្នុង​សិល្បះខ្មែរ

//s9.kh1.co/b0/b01823deb82c1e8d613f0f153d5f3e4cc4ff9d42.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២៣ ៩ព្រឹក · ៩ ខែមុន

ថ្មីៗនេះ តារាសម្ដែងស្រី ហ្វីយ៉ាតា ទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីហ្វេនៗ ក្រោយពីបានទម្លាយរឿងនឹកស្មានមិនដល់នៅពីក្រោយខ្នង ក្នុងវិស័យភាពយន្តខ្មែរ នាពេលបច្ចុប្បន្ននេះ

ភ្នំពេញ៖ ដូចដែលបានដឹងស្រាប់ទៅហើយ ពីតារាសម្ដែងស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលរូបនាងតែងតែបានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ទៅលើជីវិតរស់នៅប្រចាំរបស់ខ្លួន ជាពិសេស ជាមួយនឹងការតុបតែងខ្លួនបែបស៊ិ.ចស៊ីស្រស់ស្អាត បង្ហាញពីសម្រស់ទាក់ទាញនៅលើបណ្ដាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីថ្មីៗកន្លងទៅនេះ  តារាស្រីរូបនេះ បែរជាបានធ្វើឲ្យហ្វេនៗ មានការយកចិត្តទុកដាក់ បន្ទាប់ពីបានចេញមកទម្លាយរឿងរ៉ាវមួយចំនួន តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម រៀបរាប់ពីរឿងនឹកស្មានមិនដល់នៅពីក្រោយខ្នង ក្នុងវិស័យភាពយន្តខ្មែរ នាពេលបច្ចុប្បន្ននេះ។

ក្នុងនោះដែរ តារាស្រី ហ្វីយ៉ាតា បានលើកឡើងថា៖ 

  ស្រុកគេទៅមុខហេីយៗ សិល្បៈក៏ទៅមុខ ភាពយន្តក៏ទៅមុខ ទេសចរណ៍ក៏ទៅមុខ យើងនៅរវល់រកតែតួណាថត free រឺ ថតរឿងមួយថ្ងៃអោយគ្នាបានតែ ៥០$ ១០០$ ហ្នឹងទៅ ក្រុមហ៊ុនខ្លះ agency ខ្លះបានលុយមកពី Sponsors ទុកហូបគ្នាឯង ដល់អោយ តួ ៥០$ ១០០$ តែរកចង់បានតួលំដាប់គ្រាន់បើៗដែរមកថតអោយ. ក៏ឆ្លាតតែឯងមេស? ហើយ cilent ខ្លះចឹងដែរមានលុយ តែអត់ចេះមើលតួមើលអីខ្លួនឯងខ្លះទេថាវាសមអត់ ត្រូវនិង concept អត់? អោយតែ agency ថាយក យកដែល agency គេឆ្លាតគេយកណាគេអោយចំណីតិចៗក៏ព្រម. ហើយតួល្បីៗខ្លះក៏ចឹងដែរ អោយតែបានថត តម្លៃមិចក៏យកដែរ កូរផ្ទៃក្នុងទីផ្សារញាក់. ហើយអ្នកដែលប្រកាន់គោលជំហរច្បាស់លាស់ និងដឹងពី talent ខ្លួនគេពិតប្រាកដ អត់សូវមានទឹកមាត់លេបទេ ព្រោះលូវគេមិនសូវមើលលើ talent គេមើលរកអាណាយកថោកជាង។   

ហ្វីយ៉ាតា

លើសពីនេះ តារាស្រីរូបនេះ ក៏បានបន្តទៀតថា៖ 

ស្រុកគេ គេអោយតម្លៃតារាគេណាស់ គេថតមួយរឿង រឺថត commercial អីមួយឃើញលុយមង យើងវិញតួខ្លះដែលយើងឃើញតាម billboard អីនិង ខ្លះថត free ខ្លះបានលុយ តែលុយនិង មិនបាច់ឆ្ងល់ទេ វាចឹងៗហា បានពួក agency ខ្លះគេរកតែតួណាគេស្រួលហូបពីលើបានច្រើន ព្រោះមនុស្សយើងខ្លះៗលូវ គោលជំហរមិនសួវមាន ចង់តែមានមុខ។ យកអ្នកកំប្លែង promote ខាង beauty យកអ្នក beauty ទៅ promote ហាងបាយ យកអ្នក promote ហាងបាយ មក promote ឡាន យកអ្នកចំរៀង promote កីឡា យកអ្នកកីទ្បា promote bar យាយទៅអ្នកណាយកថោក អញយកអ្នកហ្នឹង រឿង talent ត្រូវ concept អត់ ទុកសិន អរគុណ។

ហ្វីយ៉ាតា

យ៉ាងណាមិញ ការលើកឡើងរបស់តារាស្រីរូបនេះ គឺគ្រាន់តែចង់និយាយទៅលើការពិតមួយផ្នែកតែប៉ុណ្ណោះ ហើយការលើកឡើងនេះ ក៏ត្រូវបានបណ្ដាមិត្តៗអ្នកសិល្បៈមួយចំនួន ខមិនគាំទ្រ ក៏ដូចជាធ្វើការលើកទឹកចិត្តចំពោះនាង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
សារបង្ហោះពី ហ្វីយ៉ាតា
សារបង្ហោះពី ហ្វីយ៉ាតា
ថៃ នារីសុជាតា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T