កាត់សក់ខ្លី ទុកសក់វែង តារាប្រុសទាំងនេះ សង្ហាមួយបែបម្យ៉ាង

//s9.kh1.co/3d/3d6d91ecc61448d2318a3ea9736a6078fe9ff946.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ធ្លាប់តែឃើញទុកសក់ខ្លីៗស្រឡះៗក តែតារាប្រុសទាំងនេះ ទុកសក់វែងអ៊ីចឹងទៅ រឹតតែឃើញសង្ហាជាងមុនថែមមួយកម្រិតទៀត។

កម្សាន្ត៖ គ្រាន់តែនិយាយដល់ស្ទាយ៍រៀបចំខ្លួន ច្បាស់ណាស់ ប្រិយមិត្តនឹងនឹកឃើញដល់សិល្បករ សិល្បការិនីមុនគេ ដោយសារតែអ្នកសិល្បៈ ភាគច្រើនតែងមានស្ទីលរៀបចំខ្លួនប្លែកៗ ថ្មី មិនសូវជាន់គ្នាប៉ុន្មានឡើយ។ ពិតណាស់ ការតុបតែងខ្លួនជាមួយស្ទាយ៍ថ្មីៗ មើលទៅសមរម គឺជាភាពទាក់ទាញ និងលេចធ្លោ ក្នុងក្រសែភ្នែកមហាជនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើក្រឡេក មើលសិល្បករខ្មែរល្បីៗ ទោះស្លៀកឈុតសម្លៀកបំពាក់បែបសាមញ្ញ ឬច្នៃម៉ូតថ្មីៗ ក៏នៅតែបញ្ចេញរាងដ៏សង្ហា ទាក់ចិត្តហ្វេនៗផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា មានសិល្បករពីររូប ដែលកំពុងសក់វែង ហើយពេលមានសក់វែងអ៊ីចឹងទៅ រឹតតែជួយបង្កើនភាពសង្ហាលើសដើម រហូតអ្នកគាំទ្រ លួចពោលពាក្យសរសើរមិនដាច់បីមាត់គ្រប់ៗគ្នា។ ចំណែកតារាប្រុសដែលបានទុកសក់វែងនោះមានដូចជា៖ 

១៖ លោក ទ្រី តារាវុធ 

តារាសម្ដែង និងពិធីករដ៏មានប្រជាប្រិយភាព លោក​ ទ្រី តារាវុធ បច្ចុប្បន្នរឹតតែមានទីផ្សារសិល្បៈច្រើនជាងមុន។ បើងាកមកមើលការថែទាំសម្រស់ ឃើញថា នៅតែស្អាតដដែល បើទោះថតត្រូវពន្លឺថ្ងៃយ៉ាងណាក្ដី ហើយបើនិយាយដល់ស្ទីលតែងខ្លួន គេឃើញតារារូបនេះ មានភាពលេថធ្លោគ្រប់ពេល ជាពិសេស ពេលទុកសក់វែង គឺរឹតតែឃើញសង្ហាជាងមុន។ 

លោក​ ទ្រី តារាវុធ
លោក​ ទ្រី តារាវុធ
លោក​ ទ្រី តារាវុធ
លោក​ ទ្រី តារាវុធ
លោក​ ទ្រី តារាវុធ
លោក​ ទ្រី តារាវុធ

២៖ លោក ខាត់ វ៉ៃហាំង 

អាចនិយាយបានថា កំលោះមានមន្តស្នេហ៍ និងជាតារាសម្ដែងដ៏ល្បីល្បាញ លោក ខាត់ វ៉ៃហាំង  ជាតារាប្រុសម្នាក់ដែលពូកែតែងខ្លួន បង្ហាញភាពសង្ហាសឹងតែគ្រប់ពេល ទោះស្លៀកពាក់បែបណាក្ដី។ ក្នុងនោះដែរ បច្ចុប្បន្នគេឃើញ តារារូបនេះ បានទុកសក់វែងដែលជាស្ទាយ៍ថ្មី ហើយសក់វែងនេះ កាន់តែជួយលើកសម្រស់លោកសង្ហា មានភាពទាក់ទាញជាងមុនថែមួយកម្រិតទៀត៕



 លោក ខាត់ វ៉ៃហាំង 
 លោក ខាត់ វ៉ៃហាំង 


 លោក ខាត់ វ៉ៃហាំង 
 លោក ខាត់ វ៉ៃហាំង 


 លោក ខាត់ វ៉ៃហាំង 
 លោក ខាត់ វ៉ៃហាំង 
ទ្រី តារាវុធ ខាត់ វ៉ៃហាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T