និយម Privateណាស់! កញ្ញា ជីមមី និងសង្សារសង្ហា កៀកថ្ងៃចូលរោង?

//s9.kh1.co/0e/0e3c4a84cb1a39c53debf675a0cdbde5731e2319.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ស្ងាត់ៗ ពិធីការិនីឆ្នើម កញ្ញា ជីមមី ដឹកដៃគូស្នេហ៍ទៅថតរូប Pre-Wedding យ៉ាងរំភើយ ហ្វេនៗសង្ស័យកៀកដល់ថ្ងៃចូលរោងហើយ

រាជធានីភ្នំពេញ ៖​ ចាប់ផ្តើមអាជីពជា ពិធីការិនីព័ត៌មានកម្សាន្តក្នុងស្ថានីយទូរទស្សន៍មួយកន្លែង ពេលនេះ កញ្ញា ជីមមី ទទួលការគាំទ្រខ្លាំងពីមហាជន ជាមនុស្សស្រីដែលធ្វើឲ្យគេឯងច្រណែននឹង វាសនាគ្រប់ៗគ្នា មិនថាជា ឋានៈគ្រួសារ រូបសម្រស់ ចំណេះដឹង និងជីវិតគូ ព្រមទាំងការរកស៊ីនោះឡើយ គឺសុទ្ធតែល្អគ្រប់ចំណុច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកទៅមើលជីវិតគូ ជឿជាក់ថាមហាជនប្រាកដជាជ្រាបច្បាស់ កញ្ញា ជីមមី បានបើកចំហ ទំនាក់ទំនងស្នេហាជាមួយនឹងពិធីករ Jimmy កាលពី២ឆ្នាំមុន ដោយមួយរយៈចុងក្រោយនេះ កញ្ញា ជីមមី ត្រូវហ្វេនៗសង្ស័យកៀកថ្ងៃចូលរោងការហើយ ។

ជាក់ស្តែង ក្នុងថ្ងៃកំណើតកញ្ញា ជីមមី កាលពីប៉ុន្មានថ្ងៃមុននេះ គេក្រឡេកឃើញ គូស្នេហ៍ជាពិធីកររូបសង្ហាអនិកជនរបស់ខ្លួន បានជូនកាដូចិញ្ចៀនពេជ្រមួយវង់ គ្រាន់តែឃើញភិនភាគចិញ្ចៀនភ្លាម អ្នកគាំទ្រដាក់ការរំពឹងជាចិញ្ចៀនរៀបការបាត់ទៅហើយ មួយវិញទៀត ថ្មីៗនេះ សម្អាងការមួយកន្លែង បានបង្ហោះរូបភាពPre-Wedding របស់អ្នកទាំងពីរ ដោយបានរៀបរាប់ថា ៖

Wow Pre.wedding Jimmy Meng and bong Cham Nou Jimmy so sweet។

ជីមមី

តួយ៉ាង មកទល់នឹងថ្ងៃនេះ គេក៏មិនទាន់ឃើញសាមីខ្លួនអះអាងពីរឿងល្បីមួយនេះនៅឡើយ ចំណែកឯហ្វេនៗវិញ ដាក់ការរំពឹងថា តារាៗសម័យឥលូវពូកែលាក់ណាស់ ចូលចិត្តSurpriseហ្វេនៗ ព្រោះតាំងពីលាតត្រដាងទំនាក់ទំនងនេះ ហ្វេនៗពេញចិត្តនឹងមួយគូនេះជាខ្លាំង សាកសមគ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
កញ្ញា​ ជីមមី និងគូស្នេហ៍
រូបភាព
រូបភាព
Jimmy meng
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T