តួរឿងកូនពស់កេងកង​ កាន់តែធំ ជូលី​ តែងខ្លួន​ មេីលទៅបែបចាស់ទុំស្អាតណាស់

//s9.kh1.co/fb/fb722d1575055194e4e9214e24816340be380c22.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

កន្លងទៅប៉ុន្មានឆ្នាំ តួក្នុងរឿងកូនពស់កេងកង ជូលី កាន់តែធំស្អាត ចាស់ទុំគួរឲ្យស្រលាញ់ណាស់។

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង ពោរពេញដោយទេពកោសល្យ និងសមត្ថភាពផ្នែកសម្ដែង ជូលី ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែទទួលបានការគាំទ្រខ្លាំងពីមហាជន។ លើសពីនេះទៅទៀត ក្មេងស្រីរូបនេះ បានបង្ហាញស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ ដែលរាល់ភាពយន្តនាងបានថត តែងតែមានការសរសើរពីពីទស្សនិកជនស្ទើរតែគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស មហាជនភាគច្រើន បានស្គាល់រូបនាងតាមរយៈរឿង«កូនពស់កេងកង» ដែលកាលនោះ ជូលី ចូលរួមសម្ដែងតាំងនាងនៅក្មេងតូចម្ល៉េះ។ ប៉ុន្តែ មកទល់បច្ចុប្បន្ន តារាស្រីវ័យក្មេងរូបនេះ ក៏ចាប់ផ្តើមមានរូបសម្ផស្សស្រស់ស្អាត ជាពិសេស មុខមាត់គឺស្រស់សោភា ឃ្យូតផងដែរ ម្យ៉ាងវិញទៀត បច្ចុប្បន្ន ក្មេងស្រីរូបនេះ បានលូតលាស់ ពេញក្រមុំស្ដូកតែម្ដង។

មិនតែប៉ុណ្ណោះ ក្រោយធំពេញវ័យ តារារូបនេះ កាន់តែធ្វើឲ្យហ្វេនចាប់អារម្មណ៍លើរូបនាងជាងមុន ដោយមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ រឹតតែបង្ហាញរូបភាពស្រស់ឆើតឆាយ ជាមួយការតែងខ្លួនស្អាតបង្ហោះលើបណ្ដាញសង្គមជានិច្ច។ ជាក់ស្ដែង ដូចរូបភាព ជូលី ទើបតែបង្ហោះថ្មីៗនេះ ពិតជា ស្អាតសមសួន ខ្ញង់ខ្លាំងតែម្ដង ជាមួយនឹងការតុបតែងមុខបែបសុភាព លើកសក់បែបចាស់ទុំបន្តិចផងនោះ រឹតតែទាក់ទាញខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
ជូលី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T