នារីសំណាង​ ស្រលាញ់​គ្នាកាន់តែយូរ​ មិត្តប្រុស​ ជីមមី​ និយាយបែបនេះធ្វេីឲ្យអ្នកមេីលរំភេីប

//s9.kh1.co/67/6712a4f6576891e3c48cee8f8d2520a32f1fedb1.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

គូស្នេហ៍ ជីមមី ជាគូដែលផ្អែមល្ហែម ធ្វើឲ្យហ្វេនៗ ជាច្រើនលួចច្រណែន គ្រប់សកម្មភាព ដែលមានដៃគូចេះគិតគូគ្នាបែបនេះ។

កំពង់សោម៖  តារាស្រី ដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែល​គេ​ស្គាល់ថា មានរាងស្អាត មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកត្រឡប់ទៅមើល ជីវិត​ឯកជនវិញ តារាស្រីរូបនេះ មានគូស្នេហ៍ទម្លាយមុខពេញទី ប៉ុន្មានឆ្នាំមកហើយ ក្នុងនោះ ក៏ត្រូវគេស្គាល់យ៉ាងច្បាស់ថា ជាពិធីករប្រុសជំនាញភាសាអង់គ្លេស នៅកម្ពុជាម្នាក់ផងដែរ មិនត្រឹមតែ បានគូស្នេហ៍រូបសម្បត្តិសង្ហាប៉ុណ្ណោះទេ រូបលោកថែមទាំង មើលថែតារាស្រីរូបនេះ ដូចព្រះនាងថែមទៀតផង។

ជាក់ស្ដែង ថ្មីៗនេះស្រាប់តែ មិត្តប្រុស កញ្ញា ជីមមី បានចេញមកបង្ហោះរូបគូជាច្រើនសន្លឹក ជាមួយនាង ថែមទាំងបានភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យយ៉ាងវែងអន្លាយយ៉ាងដូច្នេះថា៖ 

ពេលខ្លះខ្ញុំលួចមើលមុខនាង ខ្ញុំលួចគិតថា ហេតុអ្វីខ្ញុំសំណាងម្លេះ ដែលមាននាងនៅក្នុងជីវិតខ្ញុំ ។ ពេលដែលជីវិតមានឧបសគ្គ កាន់តែធ្វើអោយខ្ញុំស្រលាញ់នាងខ្លាំងជាងមុនទៀត ។ នាងជាមនុស្សស្រីដែលពូកែទ្រាំអត់ធ្មត់ ចិត្តធ្ងន់ ហើយប្រឈមនឹងបញ្ហាដោយភាពថ្លៃថ្នូរ ។ នាងសំរេចចិត្ត មិនតបតគ្រប់រឿងដែល គេធ្វើមកលើនាងទាំងដែលរឿងខ្លះមិនពិត និងប្រឌិតឡើងទាំងបំពាន ក៏នាងសំរេចចិត្តដើរចេញទាំងភាពថ្លៃថ្នូរ ។ នាងលើកលែងបានគ្រប់រឿង និងផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅ ទោះពេលខ្លះខ្ញុំសាងកំហុសធំប៉ុណ្ណាក៏ដោយ ។ នាងបង្រៀនអោយដឹងថា មនុស្សល្អមិនដើរនិយាយអាក្រក់ពីគេ និងបៀតបៀនអ្នកដទៃម្តងហើយម្តងទៀត ដើម្បីលើកខ្លួនឯងល្អនោះទេ។ ទង្វើរ និង ភាពល្អរបស់នាង ធ្វើអោយខ្ញុំសុខចិត្តយកទ្រូងពាំងនាងដោយមិនបាច់បង្ខំ ។ នាងមានជំរើសដែលល្អជាច្រើនចូលក្នុងជីវិតនាង តែនាងសំរេចចិត្ត លូន ក្រាប កាន់ដៃខ្ញុំយ៉ាងណែន មិនបោះបង់ខ្ញុំចោល ។  បងចង់ប្រាប់អូនថា លើលោកនេះបងអាចលះបង់អ្វីគ្រប់យ៉ាង អោយតែបងអាចរួមដំណើរជីវិតជាមួយអូន ។ សុំទោស និង អរគុណអូនមិនទៅណាចោលបង ។ 

សារ មិត្តប្រុស ជីមមី 

ក្រោពីបានឃើញ ការបង្ហោះរបស់ មិត្តប្រុសរបស់ តារាស្រីរូបនេះយ៉ាងដូច្នេះហើយ ក៏មានហ្វេនៗជាច្រើន ជាពិសេសមិត្តៗនារីតែម្ដង ចូលទៅខមិន ជូនពរអ្នកទាំងពីរកាន់តែស្រលាញ់គ្នា ថែមទាំងអ្នកខ្លះលួចច្រណែននិងជីវិតគូ ជីមមី ដែលមានដៃគូចេះគិតគូពីគ្នាបែបនេះណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី 
ជីមមី 
ជីមមី 
ជីមមី 
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
ជីមមី និង មិត្តប្រុស
Jimmy meng
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T