ម៉ម ពេជ្ជរិទ្ធ បង្អួតរថយន្តថ្មីស៊េរីទំនើប ក្រោយស្ងាត់មួយរយៈ

//s9.kh1.co/39/395be2101a362ddad98f8ee7860ad777f9f41848.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ស្ងាត់ៗតារាចម្រៀងឯករាជ្យ ម៉ម ពេជ្ជរិទ្ធ បង្អួតរថយន្តថ្មីស៊េរីទំនើប ពណ៌ឆើតហើយម្ចាស់ស្រស់សង្ហាទៀត កាន់តែទាក់ទាញខ្លាំងឡើង

រាជធានីភ្នំពេញ ៖ ដូចដែរមហាជនបានជ្រាបរួចមកហើយថា តារាចម្រៀងស្រលាយត្រកូលសិល្បៈ លោក ម៉ម ពេជ្ជរិទ្ធ ជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង ដួង វីរៈសិទ្ធ និងត្រូវជាអតីតសមាជិកក្រុម Small World Small Band ដែលទើបនឹងរំសាយក្រុម កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ​ ក្រោយពេលបង្កើតបានរយៈពេលដល់ទៅ៩ឆ្នាំឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីរំសាយក្រុមគ្នាក៏ពិតមែន តែសមាជិកទាំង៤របស់ SWSB មានការងារត្រចះត្រចង់ក្នុងការងារសិល្បៈ ដោយម្នាក់ៗនៅបន្តដំណើរយ៉ាងរលូនក្នុងវិថីចម្រៀង តួយ៉ាង តារាចម្រៀងប្រុស ម៉ម ពេជ្ជរិទ្ធ សំងំស្ងាត់ៗបើកបង្ហាញសមាជិកថ្មីជារថយន្តស៊េរីទំនើប តម្លៃក្បែរ៤ម៉ឺនដុល្លារឯណោះ។

តួយ៉ាង រថយន្តថ្មីនេះត្រូវហ្វេនៗពេញចិត្តខ្លាំង ព្រោះតារាប្រុសរូបនេះរើសចំពណ៌ឆើតស្រស់ សាកសមនឹងរសនិយមជាតារាឯករាជ្យដូចជារូបលោកជាខ្លាំង ទាក់ភ្នែកហ្វេនៗមិនធម្មតាប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ក្រោយបង្អួតរថយន្តស៊េរីថ្មី ហ្វេនៗដាក់ការរំពឹងខ្ពស់ ទោះបែកក្រុមក្តីតែប្រាក់ចំណូលរបស់តារាចម្រៀងប្រុសរូបនេះ មិនធ្លាក់ថមថយនោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
ម៉ម ពេជ្ជរិទ្ធិ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T