តិចច្រលំប៉ូលីសចាប់ ការពិត អ៊ីណូ ទៅប្រគុំតន្ត្រីនៅខេត្ត មានប៉ូលីសអមតាមហ៉ឹកហ៊ាក់(មានវីដេអូ)

//s9.kh1.co/b8/b845f0bd63b8094cc9ca02ab486efae384fa8b83.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ឃើញច្រើនពេកដំបូងខំតែភ័យស្មានតែប៉ូលីសចាប់ ការពិតតារាចម្រៀង អ៊ីណូ ទៅប្រគុំតន្ត្រីនៅខេត្ត មានប៉ូលីសអមតាមហ៉ឹកហ៊ាក់ដូច្នេះ

ពោធិ៍សាត់ ៖ ដូចដែលដឹងស្រាប់ហើយ បើទោះបីពេលនេះ មិនសូវចេញមុខមាត់លើកញ្ចក់ទូរទស្សន៍តាមការប្រគុំតន្ត្រីច្រើនក្តី តែប្រជាប្រិយភាពរបស់តារាចម្រៀង អ៊ីណូ មិនស្រកស្រុតទាល់តែសោះ ដោយហ្វេនៗភាគច្រើនល្បីថា តារាចម្រៀងរូបនេះ នៅក្រៅឆាករួសរាយគួរឲ្យស្រឡាញ់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង ការមមាញឹកលើមុខជំនួញច្រើនមុខ ជាហេតុធ្វើឲ្យតារាប្រុសរូបនេះ មានពេលទំនេរបន្តិចបន្តួចប៉ុណ្ណោះ​ ក្នុងការចេញច្រៀងតាមការប្រគុំតន្រ្តី ដោយថ្មីៗនេះ រូបលោក ត្រូវចេញទៅច្រៀងនៅក្នុងរីស៊តតាលោសែនជ័យ ក្នុងទឹកដីខេត្តពោធិ៍សាត់ ទទួលបានការស្វាគមន៍ពី ប្រជាជននៅទីនោះយ៉ាងកុះករ។

ជាពិសេសទៅទៀត គេឯងឃើញវីដេអូដំបូង ខំតែភ័យស្មានតែតារាចម្រៀងរូបនេះ ជួបបញ្ហាអ្វី ព្រោះមានសមត្ថកិច្ចព្រោងព្រាតនៅទីនោះ ការពិតចេញច្រៀងនៅខេត្តម្តងនេះ តារាប្រុស អ៊ីណូ ត្រូវប៉ូលីសអមជាប់ការពារសុវត្ថិភាពមិនចាញ់គីឡូតារាលំដាប់ប្រទេសប៉ុន្មានឡើយ ជាពិសេស មានអ្នកគាំទ្រនៅសុំថត និងចូលរួមភ្លូកទឹកភ្លូកដី ហ៊ឹកហ៊ាក់មិនធម្មតាឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង អ៊ីណូ
តារាចម្រៀង អ៊ីណូ
តារាចម្រៀង អ៊ីណូ
តារាចម្រៀង អ៊ីណូ
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
ទិដ្ឋភាពនៅក្នុងការប្រគុំតន្ត្រី
អ៊ីណូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T