តារាជើងចាស់ច្បាស់លាស់ណាស់! លោកគ្រូ ព្រហ្មម៉ាញ ត្រូវអ្នកដឹកនាំរឿង សរសើរជាមនុស្សទីមួយធ្វើរឿងនេះ

//s9.kh1.co/dc/dc71b0d58f31e35641b95e7fd44437d83536cee3.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

តារាជើងចាស់ច្បាស់លាស់ណាស់ លោកគ្រូ ព្រហ្មម៉ាញ ត្រូវអ្នកដឹកនាំរឿង«លោកគ្រូប្រពន្ធល្អ» សរសើរជាមនុស្សទី១ ធ្វើរឿងនេះ

រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថាលោកគ្រូ​ ព្រហ្មម៉ាញ ជាតារាអាយ៉ៃជើងចាស់ និងជាវីរសិល្បករខ្មែរ ដែលទទួលបានការពេញខ្លាំងពីមហាជនខ្មែរ ការគោរពពីបណ្តាតារាខ្មែរល្បីៗទាំងគ្រប់ជំនាន់ ការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅស្រុក សូម្បីតែថ្នាក់ដឹកនាំក៏ពេញចិត្តនឹង ទេពកោសល្យរបស់ តារាជើងចាស់រូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ជាតារាជើងចាស់ ល្បីឈ្មោះរាប់ឆ្នាំទៅហើយ តែលោកគ្រូ ព្រហ្មម៉ាញ នៅរក្សាបានគុណធម៌ សីលធម៌ និងវិន័យច្បាស់លាស់ក្នុងការងារ មិនធ្លាក់ទឹកដៃគួរឲ្យសរសើរ។

ជាក់ស្តែង ថ្មីៗនេះ លោកគ្រូ ទទួលបានការងារជាតួសម្តែង ជាតួអង្គលោកគ្រូបង្រៀន ក្នុងរឿង«លោកគ្រូប្រពន្ធល្អ» រហូតដល់ថ្នាក់ អ្នកដឹកនាំរឿង កោតសរសើរតារាជើងចាស់រូបនេះ ពេញៗមាត់តែម្តង ជាតារាទី១ដែលអាចធ្វើរឿងទាំងនេះបាន។

គួរបញ្ជាក់ផងដែរថា លោក ឆាយ បូរ៉ា ដែលជាអ្នកដឹកនាំក្នុងការថតរឿងនេះ បានបង្ហើបថា លោកគ្រូ ព្រហ្ម ម៉ាញ ជាតារាទី១ដែលតែងមកដល់កន្លែងថតមុនគេបង្អស់ ពោលគឺមុខខាងក្រុមការងារថែមទៀតផង មិនតែប៉ុណ្ណោះ សូម្បីតែកន្លែងថតគ្មានម៉ាស៊ីនត្រជាក់ ក្តៅស្អុះស្អាប់យ៉ាងណា លោកគ្រូនៅទ្រាំជាមួយនឹងក្រុមការងាររហូតដល់ថតចប់ដោយគ្មានរអ៊ូរទាំសូម្បីមួយម៉ាត់ និយាយដល់រឿងម្ហូបអាហារវិញ មិនរើសអ្វីសោះឡើយ អ្វីក៏អាចពិសាបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកគ្រូ ព្រហ្ម ម៉ាញ
  លោកគ្រូ ព្រហ្ម ម៉ាញ
  លោកគ្រូ ព្រហ្ម ម៉ាញ
  លោកគ្រូ ព្រហ្ម ម៉ាញ
  លោកគ្រូ ព្រហ្ម ម៉ាញ
  លោកគ្រូ ព្រហ្ម ម៉ាញ
លោក ឆាយ បូរ៉ា 
លោក ឆាយ បូរ៉ា 
ព្រហ្មម៉ាញ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T