គួរឲ្យស្តាយ នាយក្រូច បញ្ចប់កុងត្រា ដើរចេញពី CTNហើយ

//s9.kh1.co/00/00cd0c3dba325c5bcf4c2122d5766ad65784f411.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

គួរឲ្យស្តាយ ពេលនេះ តារាកំប្លែង នាយក្រូច បញ្ជាក់ក្តែងៗលើបណ្តាញសង្គមច្បាស់ថា បានបញ្ចប់កុងត្រា ដើរចេញពី CTNរួចហើយ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កាលពីមួយរយៈមុន ក្រុមតារាកំប្លែង នាយពាក់មី បានបង្ហើបកូនចិត្ត ចង់ដើរចេញពី ស្ថានីយទូរទស្សន៍CTN ក្រោយច្បាប់ផ្ទៃក្នុងមានការប្រែប្រួល និងរឹតបន្តឹងខ្លាំងក្លា ក្រោយមានមេដឹកនាំ ជាជនជាតិឥណ្ឌាមកថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយមាន ការប្រកាសចង់ចាកចេញច្រើនពេក ក៏លេចឮថា ច្បាប់ជាច្រើនក៏បានសម្រួល ដែលធ្វើឲ្យ តារាកំប្លែងប៉ុន្មានដួងដូចជា នាយពាក់មី នាយក្រូច និងតារាកំប្លែងផ្សេងទៀត បានបន្តការងារនៅក្នុងទ្រនំចាស់របស់ខ្លួនបន្តទៀត។

ផ្ទុយទៅវិញ ស្ងប់ស្ងាត់រឿងបញ្ចប់កុងត្រានេះមិនទាន់ប៉ុន្មាន ស្រាប់តែពេលនេះ តារាកំប្លែង នាយក្រូច ប្រកាសបានបញ្ចប់កុងត្រាជាមួយនឹងCTN រួចរាល់ហើយ ក្រោយធ្វើការរយៈពេល ១១ឆ្នាំ ធ្វើឲ្យបណ្តាអ្នកគាំទ្រភ្ញាក់អារម្មណ៍ជាខ្លាំង និងសោកស្តាយក្នុងការទទួលដំណឹងចាកចេញពីក្រុមយ៉ាងដូច្នេះ ក្នុងនោះ រូបលោកបញ្ជាក់ថា ៖

ថ្ងៃទី 01/01/2010ជាថ្ងៃដែលខ្ញុំប្រឡងជាប់នៅCTNថ្ងៃទី 29/06/2022ជាថ្ងៃចុងក្រោយដែលខ្ញុំដើរចេញពីCTN ជួយជួលកំប្លែង និងអកកេសខ្ញុំផងបងប្អូន092/070,429596/0972222498 សូមអរគុណ៕

នាយក្រូច

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាកំប្លែង នាយក្រូច
  តារាកំប្លែង នាយក្រូច
  តារាកំប្លែង នាយក្រូច
  តារាកំប្លែង នាយក្រូច
  តារាកំប្លែង នាយក្រូច
  តារាកំប្លែង នាយក្រូច
រូបភាព
រូបភាព
នាយក្រូច
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T