ទើបផ្លាស់ទៅក្បែរប្តីសោះ ចរិយា ពេជ្រ បង្ហើបតម្រុយ កំពុងមានបញ្ហានឹងស្វាមី?

//s9.kh1.co/25/2597b9f1f6f53f9dff1829f2838f5f6844c3a8f3.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ទើបនឹងផ្លាស់ ទៅរស់នៅក្រៅប្រទេស បានក្បែរប្តីវិញសោះ ឥលូវតារាស្រីស៊ិ.ចស៊ី ចរិយា ពេជ្រ បង្ហើបតម្រុយ កំពុងមានបញ្ហានឹងស្វាមី?

អូស្ត្រាលី ៖ នរណាមិនសរសើរ មានកូនធំអន្ធឹកទៅហើយ តែសម្រស់ តារាស្រី ចរិយា ពេជ្រ នៅតែស៊ិ.ចស៊ី រូបរាងសម្បត្តិមិនខ្ចីផ្លាស់ប្តូរ ស្អាតទៅៗ ធ្វើឲ្យមហាជនផ្អើលចាប់អារម្មណ៍ យ៉ាងណាក្តី ទោះរៀបការរួច ស្វាមីត្រូវវិលត្រឡប់ទៅក្រៅប្រទេស ហើយជួបបញ្ហាកូវីដ ខកខានមិនបាននៅក្បែរគ្នា ដល់ទៅ២ឆ្នាំ តែទំនាក់ទំនងអ្នកទាំងពីរនៅតែ គ្មានបញ្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ទើបនឹងផ្លាស់ទៅរស់នៅក្រៅប្រទេស តាមស្វាមីចោលការងារសិល្បៈ កាលពីប៉ុន្មានខែមុននេះ ខណៈជារឿយៗ រូបនាងតែងបង្ហោះជីវិតគូស្វាមីភរិយា ផ្អែមល្អែមលើបណ្តាញសង្គម ស្រាប់តែពេលនេះ បែរជា បង្ហើបតម្រុយកំពុងមានបញ្ហាជាមួយនឹងប្តី ធ្វើឲ្យមហាជនព្រួយបារម្ភ។

តួយ៉ាង កាលពីប៉ុន្មានថ្ងៃមុននេះ រូបនាងបានបញ្ជាក់លើបណ្តាញសង្គមថា «បងប្អូនទាំងអស់គ្នាឆ្ងល់ទេ ថាមូលហេតុអ្វីបានជាខ្ញុំមិនព្រមអោយខ្លួនឯងចាស់ឬក៏មិនស្អាតនោះ សួរថាតើខ្ញុំហត់ទេដែលខំព្យាយាមបែបហ្នឹង? ចំម្លើយចា៎គឺខ្ញុំហត់ហើយក៏មានអរម្មណ៍ធុញណាស់ដែល ហើយហេតុអ្វីបានជាក្លាយមនុស្សបែបហ្នឹង?? ពីរព្រោះមកប្ដីខ្ញុំ ដែលធ្វើអោយខ្ញុំក្លាយទៅបែបហ្នឹង គាតមិនដែលមើលខ្ញុំចូលភ្នែកនោះទេ តែផ្ទុយទៅវិញគាតមើលឃើញស្រីនេះស្រីនោះស្អាតគ្រប់គ្នា លើកលែងតែខ្ញុំដែលគាតមិននិយាយថាស្អាតក៏ឬនិយាយមើលចូលភ្នែក»។

មិនតែប៉ុណ្ណោះ សូម្បីតែថ្មីៗនេះ ក៏រូបនាងបន្តបង្ហោះសារថា ៖

បើសិនបកពេលវេលាត្រឡប់ថយក្រោយវិញខ្ញុំសុំមិនយកប្ដី អោយតែមនុស្សប្រុសសុទ្ធតែដូចគ្នា ជីវិត្តនៅម្នាក់ឯងល្អជាង៕

ចរិយា ពេជ្រ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ
   តារាស្រី ចរិយា ពេជ្រ និងស្វាមី
   តារាស្រី ចរិយា ពេជ្រ និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
ចរិយា ពេជ្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T