ថាបងចុះសង្ហា ប្អូនប្រុស ទ្រី តារាវុធ ក៏ស្អាតមិនណយ

//s9.kh1.co/da/daf16b555e73cf3cc278a36d4569e0274e9c8e40.png
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ថាបងទៅសង្ហា ដល់ពេលឃើញមុខប្អូនបង្កើត ទ្រី តារាវុធ ក៏មានមុខមាត់ស្អាតមិនធម្មតាឡើយ។

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញកម្លោះសង្ហា ទ្រី តារាវុធ កាន់តែមានភាពមមាញឹកជាមួយនឹងការងារសិល្បៈផ្នែកថតខ្សែភាពយន្តខ្លាំង។ ដោយគ្រប់រឿងដែលលោកបានថត តែងតែដើរតួឯកដែលជាតួតំខាន់ផងដែរ។ ពិតណាស់ បើទោះបីទើបប្រឡូកក្នុងវិថីសិល្បៈ តែតារារូបនេះហាក់ជាជោគជ័យខ្លាំងមិនចាញ់តារាជើងចាស់រៀមច្បងជំនាន់មុនៗប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ប្រជាប្រិយភាពលោក ទ្រី តារាវុធ ក៏កាន់តែកើនឡើងជាលំដាប់ ខណៈមានមហាជន និងមិត្តៗយុវវ័យគាំទ្រនោះ។ បើនិយាយដល់រូបសម្បត្តិ គេឃើញថាតារារូបនេះ មានមុខមាត់ស្អាត រូបរាងសង្ហា កម្ពស់ក៏ខ្ពស់ស្រលះ ហើយគ្រប់ពេលតុបតែងខ្លួនម្ដងៗ ធ្វើឲ្យអ្នកគាំទ្របាក់ចិត្ត លង់ស្នេហ៍គ្រប់ៗគ្នា។

តួយ៉ាង ប្រិយមិត្តធ្លាប់តែឃើញមុខមាត់លោក ទ្រី តារាវុធ តែបើក្រឡេកមើលមុខមាត់ប្អូនបង្កើតលោកម្ដង គឺសង្ហាមិនចាញ់គ្នាប៉ុន្មានឡើយ។ ដោយមុននេះ រូបលោកបានបង្ហោះរូបជាមួយប្អូន មើលទៅអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នា ហើយស្អាត និងមានមន្តស្នេហ៍តែម្ដង។ លើសពីនេះទៅទៀត ក្រោយអ្នកលេងបណ្ដាញសង្គមឃើញមុខប្អូនប្រុសតារារូបនេះ ពួកគេសរសើរមិនដាច់ពីមាត់គ្រប់គ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ទ្រី តារាវុធ 
លោក ទ្រី តារាវុធ 
លោក ទ្រី តារាវុធ 
លោក ទ្រី តារាវុធ 
លោក ទ្រី តារាវុធ 
លោក ទ្រី តារាវុធ 
លោក ទ្រី តារាវុធ និងប្អូនប្រុស 
លោក ទ្រី តារាវុធ និងប្អូនប្រុស 
លោក ទ្រី តារាវុធ និងប្អូនប្រុស 
លោក ទ្រី តារាវុធ និងប្អូនប្រុស 
លោក ទ្រី តារាវុធ និងប្អូនប្រុស 
លោក ទ្រី តារាវុធ និងប្អូនប្រុស 
ទ្រី តារាវុធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T