នេះបានហៅម៉ាក់កូន Goal ជាម្តាយនិងកូន​ តែ​ ផាភួង​ និងកូនស្រីស្និទ្ធស្នាលគ្នា ដូចបងប្អូន

//s9.kh1.co/8b/8b810e84e2147da1245bf3353328e5160723ece3.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២២ ៦ល្ងាច · ២ ឆ្នាំមុន

ម៉ាក់កូន Goal ហ្មង ជាម្តាយនិងកូនមែនតែ ផាភួង និងកូនស្រី មើលទៅស្និតស្នាលគ្នាដូចមិត្តភក្តិ។

ភ្នំពេញ៖   ក្រោយប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ តារាសម្តែងស្រី សឿន ផាភួង ក៏មានកូនប្រុសស្រី យ៉ាងស្រស់ស្អាត ស្រស់សង្ហា មិនតែប៉ុណ្ណោះ កូនស្រីពៅ កញ្ញា អាង សុជាតា ហៅ ឈូឈូ ថែមទាំងមាន ដុងសិល្បៈជាតារាសម្តែង ដូចអ្នកម៉ាក់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពី សម្រស់តារាសម្តែងស្រីជើងចាស់រូបនេះវិញ នៅតែខ្ញង់ ខណៈកូនប្រុសស្រី ធំដឹងក្តីកំលោះក្រមុះទៅហើយនោះ មិនតែប៉ុណ្ណោះ ប្រសិនមិនបង្ហើបថា តារាស្រី ឈូឈូ និង រូបនាង ជាម្តាយកូនទេ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាច្រលំថា បងប្អូនមិនខាន។  

ជាពិសេសជាងនេះទៀតនោះគឹ អ្នកម៉ាក់កូនទាំងពីររូបនេះ មិនថាទៅណាមកណាក៏តែងតែមានវត្តមានទាំងព្រមតែម្ដង លើសពីនេះបើនិយាយពីស្ទាយ៍តុបតែងខ្លួនវិញគឺថា ស្រស់ស្អាតមិនឲ្យចាញ់គ្នានោះឡើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរគឺ មើលទៅដូចជាមិត្តភក្តិ ឬបងប្អូនទៅវិញ ព្រោះ ថាមើល ទៅតារាសម្ដែងស្រី ផាភួង ហាក់ស្និតស្នាលនឹងកូនស្រី លេងសើចផ្ដល់ទំនុកចិត្តឲ្យកូនដូចជាមិត្តភក្តិអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
ផាភួង និងកូនស្រី
សឿន ផាភួងអាង សុជាតា (ឈូឈូ)
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T