ធូរស្បើយជំងឺភ្លាម លោកគ្រូ ព្រហ្ម ម៉ាញ និងភរិយា ហោះទៅសហរដ្ឋអាមេរិក

//s9.kh1.co/25/25f104fb5f620ff3c0cffb651fc86799b0666c1b.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ក្រោយពេល ធូរស្បើយអាការៈជំងឺភ្លាម លោកគ្រូ ព្រហ្ម ម៉ាញ និងភរិយា នាំគ្នាហោះទៅសហរដ្ឋអាមេរិកភ្លាម

រាជធានីភ្នំពេញ ​៖ ពិតណាស់ មហាជនសម្តែងការភ្ញាក់ផ្អើល និង បារម្ភជាខ្លាំង ក្រោយទទួលដំណឹង តារាចម្រៀងអាយ៉ៃជើងចាស់ លោកគ្រូ ព្រហ្ម ម៉ាញ ដួ.លសន្ល.ប់ ដោយសារជំ.ងឺលើសឈាម ដែលបច្ចុប្បន្ននេះ អាការៈបានធូរស្បើយច្រើន ដែលប៉ុន្មានថ្ងៃមុននេះ លោកគ្រូ បានចេញពីមន្ទីរពេទ្យ មកសម្រាកនៅផ្ទះវិញ បានដូចធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយអាការៈបានធូរស្បើយ និងថែមទាំងទទួលបាន គោរមងារកិត្តិយសជា កិត្តិឧទ្ទេសបណ្ឌិត ពីព្រះមហាក្សត្រហើយនោះ ប៉ុន្មានម៉ោងមុននេះ លោកគ្រូ និងភរិយា បានត្រៀមហោះហើរចេញពីទឹកដីកម្ពុជា ឆ្ពោះទៅទឹកដីសហរដ្ឋអាមេរិក ខណៈថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ កាន់តែកៀកមកដល់ ដែលមហាជនរំពឹងគិតថា នេះប្រហែលជា ដំណើរកម្សាន្តក្រុមគ្រួសារ ដោយមានកូនស្រីរស់នៅទីនោះស្រាប់។

នេះបើយោងតាមការបង្ហោះរបស់ នាយព្រែក ប្រាប់ឲ្យដឹងថា ៖

ពេលនេះ អ៊ំព្រហ្ម ម៉ាញ និងភរិយា កំពុងរៀបចំធ្វើដំណើរទៅ សហរដ្ឋអាមេរិក ជូនពរអ៊ំទាំងពីរសុវត្ថិភាពតាមផ្លូវ....៕

នាយព្រែក

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
លោកគ្រូ ព្រហ្ម ម៉ាញ
លោកគ្រូ ព្រហ្ម ម៉ាញ
រូបភាព
រូបភាព
ព្រហ្មម៉ាញ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T