មើលប៉ាៗគេផង កូនចេញខែភ្លាម អ៉ីណូ ទិញកាដូផ្ទះ១ល្វែងឲ្យកូនសំណព្វ

//s9.kh1.co/4c/4cc255ee2a05522c415adaec11eb49b330db4b76.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មើលប៉ាៗគេផង កូនទើបកើតថ្ងៃមុនសោះ តារាចម្រៀងប្រុសល្បីឈ្មោះ លោក អ៉ីណូ ទិញផ្ទះ១ល្វែង ទុកជាផ្ទះលំហែឲ្យកូនបាត់ហើយ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង លោក អ៊ីណូ ជាតារាចម្រៀងខ្មែរម្នាក់ សព្វថ្ងៃកំពុងមានសន្ទុះការចាប់អារម្មណ៍មិនចាញ់តារាផ្សេងឡើយ ខណៈការងារសិល្បៈក៏ដើរ ខាងការរកស៊ីជំនួញផ្ទាល់ខ្លួនក៏កំពុងតែមានសន្ទុះដើរទៅមុខលឿន គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនវិញ ទោះមិនបានរៀបការធំដុំដូចតារាផ្សេងយ៉ាងណាក្តី ប៉ុន្តែ គ្រួសារតូចរបស់រូបលោក កាន់តែមានចំហាយសុភមង្គលខ្លាំងឡើយ ជាពិសេស ក្រោយទទួលបានសមាជិកថ្មី កូនប្រុសគួរឲ្យស្រឡាញ់ កាលពីប៉ុន្មានសប្តាហ៍មុននេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថ្មីៗនេះ តារាប្រុស អ៉ីណូ បើកបង្ហាញផ្ទះថ្មី១ល្វែង ទិញទុកជាកាដូផ្ទះលំហែឲ្យកូនប្រុស សំណព្វចិត្តរបស់ខ្លួន ធ្វើឲ្យមហាជនផ្ទុះការកោតសរសើរ ទឹកចិត្តប៉ាៗគេគិតគូរយ៉ាងលម្អិតតែម្តង កូនទើបកើតសោះ មានផ្ទះមួយល្វែងបាត់ទៅហើយ។

ជាក់ស្តែង តារាប្រុសរូបនេះ ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

 កាដូផ្ទះលំហែរបន្តិចបន្តួច ទុកឲ្យកូនថាដា ថ្ងៃចេញខែ ទី 28-03-2022៕

អ៉ីណូ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង អ៉ីណូ
តារាចម្រៀង អ៉ីណូ
តារាចម្រៀង អ៉ីណូ
តារាចម្រៀង អ៉ីណូ
https://s9.kh1.co/__image/w=650,h=488,q=100/13/13576d0d158c73e94a89d4be05ddf316f708d89e.png
រូបភាព
រូបភាព
រូបភាព
រូបភាព
អ៊ីណូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T