ថាកូនក្រមុំទៅស្អាត មើលអ្នកកំដរមង្គលការ ទឹម រដ្ឋា ក៏មិនណយ

//s9.kh1.co/d3/d32b0a677a05ae2dcd9f8bc20f1a4f0fc8375db4.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

បើងាកក្រឡេកមកមើលសម្រស់របស់អ្នកកំដរខាងកូនកំលោះនិងកូនក្រមុំវិញ យើងឃើញថា ពួកគេក៏ជះភាពស្រស់ស្អាត បញ្ចេញសម្រស់ក្នុងឈុតប្រពៃណីស្អាតៗម្យ៉ាងម្នាក់

ភ្នំពេញ៖ ក្នុងវេលាថ្ងៃទី ២៦ ខែមីនានេះដែរ គឺជាថ្ងៃជ័យសិរីសួស្ដី និងជាថ្ងៃរៀបមង្គលការរបស់តារាសម្ដែង និងបង្ហាញម៉ូតដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា ដែលបានប្រារព្ធធ្វើឡើង និងរៀបចំយ៉ាងស្រស់ស្អាត អធិកធម និងមានអ្នកសិល្បៈមកចូលរួមអបអរសាទរជាហូរហែ ជាពិសេសកូនកំលោះនិងកូនក្រមុំពិតជាស្រស់ស្អាត ស័ក្ដិសមគ្នាខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទឹម រដ្ឋា និងកូនកំលោះ
ទឹម រដ្ឋា និងកូនកំលោះ

ដោយឡែក បើងាកក្រឡេកមកមើលសម្រស់របស់អ្នកកំដរខាងកូនកំលោះនិងកូនក្រមុំវិញ យើងឃើញថា ពួកគេក៏ជះភាពស្រស់ស្អាត បញ្ចេញសម្រស់ក្នុងឈុតប្រពៃណីស្អាតៗម្យ៉ាងម្នាក់ មិនចាញ់សម្រស់របស់ម្ចាស់កម្មវិធីប៉ុន្មាននោះឡើយ។

ដោយក្នុងនោះ អ្នកកំដរទាំងអស់ ត្រូវបានមហាជនក៏ដូចជាហ្វេនៗស្គាល់ថា សុទ្ធតែជាអ្នកសិល្បៈដែលឈ្មោះល្បីល្បាញ រួមមានដូចជា បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ កញ្ញា រឿន ណាត កញ្ញា ហ្វាហ្វា កញ្ញា អឹង និមល រួមនិងអ្នកកំដរប្រុសលោក ប៉ែន ភ័ក្រសុធារិទ្ធផងដែរ អាចនិយាយបានថា អ្នកកំដរសុទ្ធតែជាតារាដែលមានភាពស្រស់ស្អាតទាំងអស់តែម្ដង៕

ទស្សនារូបភាពខាងក្រោម៖

អ្នកកំដរមង្គលការ ទឹម រដ្ឋា
អ្នកកំដរមង្គលការ ទឹម រដ្ឋា
អ្នកកំដរមង្គលការ ទឹម រដ្ឋា
អ្នកកំដរមង្គលការ ទឹម រដ្ឋា
អ្នកកំដរមង្គលការ ទឹម រដ្ឋា
អ្នកកំដរមង្គលការ ទឹម រដ្ឋា
អ្នកកំដរមង្គលការ ទឹម រដ្ឋា
អ្នកកំដរមង្គលការ ទឹម រដ្ឋា
ទឹម រដ្ឋារឿន ណាត ប៉ែន ភ័ក្រ សុធារិទ្ធ អ៊ឹង និមលហ្វាហ្វា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T