ដំបូងថាត្រឹមជាមិត្ត​ យូរៗទៅ​ តារាទាំងនេះ ដាច់ចិត្តទម្លាយថាជាអ្វីនឹងគ្នា

//s9.kh1.co/06/069dd092bd71f81232b5f5f3c1a8428ec7f1ce7a.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

មួយរយៈចុងក្រោយនេះប៉ុណ្ណោះ តារាខាងក្រោមនេះ ព្រមដាច់ចិត្តទម្លាយការពិតឲ្យអ្នកគាំទ្រលែងមានចម្ងល់តទៅទៀត ថា ដំបូងឡើយត្រឹមជាមិត្តមែន តែយូរៗទៅក៏ក្លាយជាស្នេហា។

កម្សាន្ត៖ បើនិយាយដល់ទំនាក់ទំនងរបស់តារាខ្មែរដ៏មានប្រជាប្រិយភាពប៉ុន្មានគូខាងក្រោមនេះ ប្រិយមិត្តដែលជាអ្នកគាំទ្រច្បាស់ជាជ្រាបហើយថា កាលពីដំបូងៗឡើយ ពួកគេតែងតែមានសកម្មភាពសិ្នទ្ធស្នាលគ្នាខ្លាំងមែនទែន រហូតធ្វើឲ្យគ្រប់គ្នាចាប់បានថា ពួកគេមានទំនាក់ទំនងស្នេហានឹងគ្នា តែត្រូវបានតារាទាំងនេះបដិសេដថា គ្រាន់តែជាមិត្ត ជាអ្នករាប់អានគ្នាធម្មតាៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទើបតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលខាងតារាខាងក្រោមនេះផ្ទាល់តែម្ដង ព្រមដាច់ចិត្តទម្លាយការពិតឲ្យអ្នកគាំទ្រលែងមានចម្ងល់តទៅទៀត។

ដោយក្នុងនោះ គូខ្លះក៏បានបកស្រាយតាមរយៈបណ្ដាញសង្គមថា ពួកគេដំបូងៗឡើយ គឺមានសម្ព័ន្ធភាពត្រឹមជាមិត្ត​ពិតមែន ប៉ុន្តែយូរៗទៅ ក្រោយពីបានធ្វើការងារជាមួយគ្នាច្រើន ស្វែងយល់ពីគ្នា និងបានមើលចិត្តគ្នាច្បាស់លាស់ តារាទាំងនេះក៏បានបង្ហាញថាកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា ដែលធ្វើឲ្យអ្នកគាំទ្រមានការរំភើបនិងភ្ញាក់ផ្អើលណាស់ នៅពេលដែលទំនាក់ទំនងអាយដលរបស់ខ្លួនពិតជាដូចអ្វីដែលគេគិតពិតមែន៕

តារាទាំងនេះ រួមមាន៖

១.ប៉ាច គីមមួយ និង​ សយ រតនៈ

កាលពីប៉ុន្មានខែមុន តារាចម្រៀងមួយគូនេះ បានទម្លាយការពិតថា ជាសង្សារគ្នា។

ប៉ាច គីមមួយ និង​ សយ រតនៈ
ប៉ាច គីមមួយ និង​ សយ រតនៈ

២.ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន

ទោះបីជាសមីខ្លួនទាំងពីរ មិនទាន់ដែលបានបញ្ជាក់ថាជាអ្វីនឹងគ្នាពេលនេះ ប៉ុន្តែមហាជនដែលជាអ្នកគាំទ្រ អាចដឹងនិងសន្មត់ថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា ព្រោះស្ទើរតែគ្រប់ពេល ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមរហូត។

ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន

៣.បុត្រ និង ដួង ម៉ានិច

ទោះបីជាខុសអាយុគ្នាច្រើន តែពេលវេលាកន្លងទៅ តារាមួយគូនេះ ក៏បានទម្លាយថាជាអ្វីនឹងគ្នាឲ្យប្រាកដផងដែរ។

បុត្រ និង ដួង ម៉ានិច
បុត្រ និង ដួង ម៉ានិច
ដួង ម៉ានិចស៊ីន យូប៊ីន ខាត់ វ៉ៃហាំង ប៉ាច គីមមួយថៃ អតិជាតិបុត្រសយ រតនៈ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T