មានទៀតអត់បុរសបែបនេះ? ស្វាមី សួស វីហ្សា ធ្វើរឿងនេះទាំងសម្រក់ទឹកភ្នែក ព្រោះឃើញប្រពន្ធ ហត់នឿយ

//s9.kh1.co/7d/7d0e66942377975825537c5b381afb3fb177fb3d.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

រកមិនងាយជួបទេមនុស្សប្រុសដែលចេះយល់ចិត្តប្រពន្ធបែបនេះ សួស វីហ្សា បង្ហោះសាររំភើបចិត្តពេលឃើញស្វាមីធ្វើរឿងនេះ។

ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានដឹងស្រាប់ហើយ ពីជីវិតគ្រួសាររបស់តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា ជាមួយនឹងស្វាមី លោក ថមមី ដែលកំពុងមានភាពល្បីល្បាញក៏ដូចជាប្រជាប្រិយឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ អ្នកទាំងពីតែងតែធ្វើឲ្យទស្សនិកជនសើចសប្បាយ ដោយមិនយករឿងហែកកេរិ៍ ជេគ្នាមកធ្វើជាចំណីអារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ជីវិតប្តីប្រពន្ធអ្នកទាំងពីរក៏បានធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនមិនស្ទើរផងដែរ។ ដោយតែងតែ ផ្តល់ភាពផ្អែមល្ហែមឲ្យគ្នា យកចិត្តទុកដាក់គ្នា ជាពិសេសគូស្វាមីតារាមួយគូ ងតែងតែបង្ហាញពីគំរូល្អៗ នៅលើបណ្ដាញសង្គមជានិច្ច។

ជាក់ស្ដែង នាពេលថ្មីៗនេះ អ្នកនាង សួស វីហ្សា បានបង្ហោះសារដ៏រំភើបចិត្ត ភ្ជាប់ជាមួយនឹងរូបភាពជាច្រើនសន្លឹកបែបនេះថា៖

មិនមែនខ្ញុំទឹកភ្នែកទេ បែជាគាត់អ្នកទឹកភ្នែកទៅវិញ ញុំកំពុងតែហែលទឹកលេងសុខៗស្រាប់តែប្តីខ្ញុំគាត់បានយកបាច់ផ្កាមួយបាច់មកសូប្រាយដល់ខ្ញុំ ខ្ញុំសួរគាត់ថា បងអោយខ្ញុំក្នុងឱកាសអី?គាត់ឆ្លេីយថាក្នុងឱកាសដែលបងស្រលាញ់អូន គាត់ថាឃេីញអូនហត់ ឃេីញអូនឈឺ ឃេីញអូនអត់ងងុយមេីលកូន ឃេីញខ្ញុំនឿយ គាត់ថាចង់ឃេីញខ្ញុំរីករាយសប្បាយចិត្តទេីបគាត់ជូនផ្កាមួយបាច់ជាកំលាំងចិត្តនិងចង់បង្ហាញពីក្តីស្រលាញ់ថាគាត់ស្រលាញ់ខ្ញុំដូចដេីមដូចថ្ងៃដំបូងរហូតដល់បច្ចុប្បន្នមិនប្រួលប្រែ ខ្ញុំលឺពាក្យទាំងនេះហេីយពិតជារំភេីបណាស់ ប្តីសំលាញ់សំរាប់ការស្រលាញ់មេីលថែមិនដែលប្រួលប្រែ ហេីយក៏សុំទោសបងដែលពេលខ្លះខ្ញុំកាចឆ្នាស់ដាក់ដោយគ្មានហេតុផល  I love you my love Tommy Real

សារ សួស វីហ្សា

សូមទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងគ្រួសារ
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សាថមមី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T