ល្បីឈូឆររឿងTangmoពេក! តារា២ដួងនេះ ទៅទន្លេចៅព្រះយ៉ា មើលទិដ្ឋភាពផ្ទាល់

//s9.kh1.co/f4/f4d52c81d27feb497c2cb06500b8c15d9fd12755.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ល្បីឈូឆររឿងរបស់តារាសម្តែងថៃ Tangmoពេក តារាប្រុសខ្មែរ២ដួងនេះ ចំណាយពេល ទៅដល់ទន្លេចៅព្រះយ៉ា មើលទិដ្ឋភាពផ្ទាល់

រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកលេងបណ្តាញសង្គមប្រាកដជា បានជ្រាបពី រឿងរ៉ាវជុំវិញហេតុការណ៍នៃ ការស្លា.ប់បា.ត់.ប.ង់ ជីវិតរបស់តារាសម្តែងស្រីថៃ Tangmo ជាក់ជាមិនខាន ព្រោះករណីនេះ ធ្វើឲ្យមហាជនថៃ និងខ្មែរ ផ្ទុះការសង្ស័យលើចំណុចជាច្រើន រហូតដល់ថ្នាក់ សមត្ថកិច្ចអះអាងថា ជាឧបទ្ទេវហេតុទៅហើយ តែហ្វេនៗ នៅមិនអស់ចិត្តដដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ នៅក្នុងប្រទេសថៃ មិនថាតារា ឬ រាស្ត្រសាមញ្ញ សុទ្ធតែតាមដានរឿងនេះ ជាក់ស្តែងនៅកម្ពុជា ក៏មិនប្លែកពីគ្នាប៉ុន្មានឡើយ ជាងនេះទៅទៀត ផ្អើលខ្លាំងម្នាក់ៗនិយាយតែរឿងTangmo ចុងក្រោយ សូម្បីតែតារាខ្មែរល្បីឈ្មោះ២រូបនេះ ក៏ចំណាយពេល ថវិកា ផ្ទាល់ខ្លួន ទៅមើលដល់កន្លែងកើតហេតុថែមទៀតផង។

ជាមួយគ្នានេះ សូម្បីតែបណ្តាលអ្នកគាំទ្ររបស់តារាខ្មែរ២ដួងនេះ ក៏ច្រណែននឹងរូបលោកដែរ នរណាមិនចង់ទៅឃើញផ្ទាល់ បើរឿងនេះ ធ្វើឲ្យផ្អើលអ្នកលេងបណ្តាញសង្គមថ្នាក់នេះ ជាពិសេស រហូតដល់ពេលនេះហើយ ប្រជាជនថៃ នៅតែបន្តយកបាច់ផ្កាទៅ ឧទ្ទិសដល់រូបនាងបន្តកន្ទុយ មិនចេះស្ងាត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាប្រុស រ៉េននី ដារ៉ា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

២. តារាប្រុស សុខ សាន់នី

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សាន់នី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T