កាន់តែស្រណោះ ក្រោយស្តាប់ឮ បណ្តាំចុងក្រោយ អៀង ចេនឡា (មានវីដេអូ)

//s9.kh1.co/fc/fc7519bde59e529d35bada2c50ddbdeb2de1fed1.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ស្តាប់សម្តីចុងក្រោយ របស់អតីតតារាកំប្លែង លោក អៀង ចេនឡា ហើយនរណាៗក៏ស្រណោះ ប្រឹងទាំងឈឺ ដោយសាររឿងទាំងនេះ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែងនិងសម្តែង លោក អៀង ចេនឡា ទើបនឹងទទួលមរណភាព កាលពីថ្ងៃទី ២៨ កុម្ភៈ កន្លងទៅថ្មីៗនេះ ធ្វើឲ្យមហាជនខ្មែរស្ទើរទូទាំងប្រទេស បង្ហាញក្តីរន្ធត់និង សោកស្តាយក្រៃលែងចំពោះ ការបាត់បង់តារាប្រុសរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើល សម្តីចុងក្រោយរបស់តារាប្រុសរូបនេះ មុននឹងធ្លាក់ខ្លួនឈឺចូលសម្រាកមន្ទីរពេទ្យនោះ កាន់តែធ្វើឲ្យមហាជនខ្មែរ ស្រងេះស្រងោចរូបលោកជាខ្លាំង ជាតារាខ្មែរម្នាក់ដែល ព្យាយាមបង្ហាញគម្រូល្អៗ ដល់សិល្បករខ្មែរ មិនតែប៉ុណ្ណោះ បង្ហាញភាពជួយជ្រោមជ្រែងដល់សិល្បករជើងចាស់ថែមទៀតផង។

ជាមួយគ្នានោះ បណ្តាំចុងក្រោយរបស់រូបលោកគឺ សូមឲ្យផលិតករនានា ព្យាយាមយកចិត្តទុកដាក់ ដល់សិល្បករចាស់ៗ សូមផ្តល់ឪកាសទៅពួកគាត់ ដើម្បីឲ្យពួកគាត់អាចដោះស្រាយបញ្ហាជីវភាពបាន ជាងនេះទៅទៀត ទោះទើបត្រឡប់ពីមន្ទីរពេទ្យក្តី តែរូបលោក នៅត្រដរទៅទាំងឈឺ ព្រោះមិនចង់ឮសម្តីមហាជន ឲ្យតែតារាខ្មែរធ្លាក់ខ្លួន ដឹងតែលាដៃសុំជំនួញ ដូច្នេះ ការចេញទៅធ្វើការ ដើម្បីរកថវិកាបន្ថែម ជាពិសេស រូបលោកឲ្យតម្លៃទៅកាន់តែការងារ មិនចង់ឲ្យមនុស្សមួយក្រុមត្រូវ ស្ទះការងារព្រោះតែសុខភាពរបស់រូបលោក។

យ៉ាងណាក្តី មិនថាជាតារារួមសិល្បៈ និងមហាជនខ្មែរ សុទ្ធតែបង្ហាញអារម្មណ៍សោកសង្រេកខ្លាំង ក្រោយរូបលោក ត្រូវបាត់បង់ជីវិតទាំងវ័យក្មេងដូច្នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៈ តារាញូស៍

អៀង​ ចេនឡា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T