ដាក់ចំណេញៗ ស្ងាត់ៗ អ៊ីណូ បើកបង្ហាញគម្រោង លក់ដីឡូត៌ផ្ទាល់ខ្លួន មួយមុខទៀត

//s9.kh1.co/34/3443b81689cb605a024b1b9f7cea6637e8bfd9c7.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

កាក់កបមែន ជោគជ័យលើជំនួញកាន់តែខ្លាំងពេលនេះ តារាចម្រៀង អ៊ីណូ បើកបង្ហាញគម្រោងលក់ដីឡូត៌ផ្ទាល់ខ្លួន មួយមុខថែមទៀត

រាជធានីភ្នំពេញ ៖ តារាចម្រៀង អ៊ីណូ បច្ចុប្បន្ននេះត្រូវ អ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍នឹងរូបលោកជាខ្លាំង ជាងនេះទៅទៀត តារាចម្រៀងរូបនេះ តែងបង្កើតអ្វីថ្មីៗមកកំដរអារម្មណ៍ទស្សនិកជន បទចម្រៀងចេញម្តងៗ ធ្វើឲ្យបងប្អូនភាគច្រើន កាត់ចេញជាtrollរាប់ភ្លេចតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលជីវភាពរបស់តារាចម្រៀងរូបនេះវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជោគជ័យលើជំនួញខ្លាំងក្លាតែម្តង អស់ពីបើកហ្គារ៉ាសលក់រថយន្តហើយនោះ ទៅបើកហាងលក់អាវបោះដោះ និងបើកហាងកាហ្វេ មិនតែប៉ុណ្ណោះ នៅបញ្ជាក់ថា នៅមានបន្តថែមទៀតផង។

គ្រាន់តែបញ្ជាក់ថា នៅមានមុខរបរច្រើនទៀត មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ តារាចម្រៀង អ៊ីណូ បើកបង្ហាញទិដ្ឋភាព បើកដំណើរការលក់របស់គម្រោងដីឡូត៌របស់ខ្លួន នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យមហាជន កាន់តែផ្ទុះការកោតសរសើរចំពោះ​ តារាប្រុសរូបនេះ កាន់តែខ្លាំងៗ មិនសូវមាត់កនឹងគេប៉ុន្មានឡើយ ក្នុងវង់សិល្បៈ តែមើលទៅ ការរកស៊ីជំនាញតែម្តង ដាក់ចំណេញៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង អ៊ីណូ
  តារាចម្រៀង អ៊ីណូ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អ៊ីណូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T