ចោលការងារសិល្បៈ តែជីវិតពិត អតីតតារាប្រុសប៉ុន្មានដួងនេះ មានជីវភាពស្តុកស្តម្ភមិនធម្មតា

//s9.kh1.co/c3/c3756f0cf40ad673b890b16c299926ef38cd6589.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

បោះចោលការងារសិល្បៈ តែជីវិតពិត អតីតតារាប្រុសល្បីឈ្មោះទាំងប៉ុន្មានដួងនេះ កំពុងសំងំសាងគ្រួសារសុភមង្គល និងស្តុកស្តម្ភខ្លាំង

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរភាគច្រើន ប្រាកដជា ជ្រាបរួចហើយថា តារាខ្មែរកាន់តែលូតលាស់ថ្មីស្ទើរជារៀងរាល់ថ្ងៃ រហូតដល់ថ្នាក់ បងប្អូនមួយចំនួន ត្រូវឆ្លងកាត់ការប្រកួតប្រជែងជាច្រើន ទម្រាំមានឈ្មោះថាជា តារាមានប្រជាប្រិយភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ បើក្រឡេកមកមើលពីជីវិតក្នុងវិថីសិល្បៈ របស់តារាប្រុសល្បីឈ្មោះទាំងប៉ុន្មានដួងនេះ សុទ្ធតែត្រូវមហាជនខ្មែរ ស្គាល់តាមរយៈការងារសិល្បៈ ប៉ុន្តែកំពុងល្បីនិងមានគេឯងស្គាល់កាន់តែច្រើន អ្នកទាំងប៉ុន្មាននាក់នេះ ត្រូវគេសង្កេតឃើញ បែរជាដកខ្លួនចោលពីការងារសិល្បៈទាំងស្រុងទៅវិញ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ មិនមែនចោលការងារសិល្បៈហើយ ទៅសំងំសាងគ្រួសារបែបស្ងប់ស្ងាត់ រស់នៅក្នុងជីវភាពធម្មតានោះឡើយ គេក្រឡេកឃើញតារាប្រុសទាំងប៉ុន្មានដួងនេះ កំពុងតែសាងទ្រនំគ្រួសារយ៉ាងមានក្តីសុខជាទីបំផុត ខណៈជីវភាពវិញ សុទ្ធតែមិនធម្មតា។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. ឯកឧត្តម ឧកញ៉ា ទុំ សារុត (នាយឃ្លោក) ៖

អតីតតារាកំប្លែងរូបនេះ ជោគជ័យខ្លាំងលើការងាររកស៊ី រហូតដល់ពេលនេះ រូបលោកមានងារជា ឯកឧត្តម ឧកញ៉ា ថែមទៀតផង។

ឯកឧត្តម ឧកញ៉ា ទុំ សារុត (នាយឃ្លោក) 
ឯកឧត្តម ឧកញ៉ា ទុំ សារុត (នាយឃ្លោក) 
ឯកឧត្តម ឧកញ៉ា ទុំ សារុត (នាយឃ្លោក) 
ឯកឧត្តម ឧកញ៉ា ទុំ សារុត (នាយឃ្លោក) 

២. លោក ជុំ ស៊ីថា ៖

អតីតតារាសម្តែងប្រុសសាច់ដុំរូបនេះ ដកឃ្លាពីសិល្បៈចាប់តាំងពីចាប់ដៃជាមួយភរិយារបស់ខ្លួន រហូតមកទល់នឹងពេលនេះ ហ្វេនៗកំពុងទន្ទឹងរងចាំ ភូមិគ្រឹះធំស្កឹមស្កៃរបស់រូបលោក សាងសង់រួចរាល់មិនដឹងស្អាតដល់កម្រិតណា។

លោក ជុំ ស៊ីថា 
លោក ជុំ ស៊ីថា 
រូបភាប
រូបភាប

៣. លោក លី ឡានី

ក្រោយរៀបការ ក្នុងឆ្នាំ២០១៦រួចមក រូបលោកហាក់បាត់មុខមាត់ពីសិល្បៈស្ងាត់សឹង ដែលបច្ចុប្បន្ននេះ គេឃើញជីវិតគ្រួសាររបស់រូបលោក ស្រស់បំព្រងខ្លាំង មិនតែប៉ុណ្ណោះ រស់នៅក្នុងផ្ទះវីឡាធំ ហើយមានរថយន្តទំនើបៗប្រើថែមទៀតផង។

អតីតតារាសម្តែង លី ឡានី
អតីតតារាសម្តែង លី ឡានី
រូបភាព
រូបភាព

៤. លោក ស៊ុក សុភា ៖

តារាប្រុសតួ «នាយទុំ» ក្នុងរឿងទុំទាវ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង នឹងជីវិត​ឯជនជនរស់រូបលោក ដែលបច្ចុប្បន្នេះ រូបលោកកំពុងរស់នៅប្រទេសអូស្តាលី មិនតែប៉ុណ្ណោះ បច្ចុប្បន្នរូបលោកនិងភរិយា ក៏កំពុងសាងសង់ផ្ទះផ្ទាល់ខ្លួន លើទឹកដីអូស្ត្រាលីថែមទៀតផង៕

លោក ស៊ុក សុភា 
លោក ស៊ុក សុភា 
លោក ស៊ុក សុភា 
លោក ស៊ុក សុភា 
ស៊ុក សុភាលី ឡានី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T