បាត់មុខពីសិល្បៈស្ងាត់ឈឹង លី ឡានី សំងំសាងគ្រួសារយ៉ាងសុភមង្គល

//s9.kh1.co/5a/5a39a740c65dfad9029943952156e3dbe9c1b561.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

បាត់មុខពីសិល្បៈស្ងាត់ឈឹងពីសិល្បៈរាប់ឆ្នាំ អតីតតារាសម្តែង រូបសង្ហាលោក លី ឡានី កំពុងសំងំសាងទ្រនំគ្រួសារ យ៉ាងសុភមង្គល

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនជាច្រើនប្រាកដជា ចាំបានអតីតតារាសម្តែងល្បីឈ្មោះ រូបសង្ហាមុខមាត់ប្រិមប្រិយ ខ្ពស់ស្រឡះ លោក លី ឡានី ជាក់ជាមិនខាន ខណៈនៅសុទ្ធៗកំពុងតែពេញល្បីស្រាប់តែ តារាប្រុសរូបនេះ ក៏បាត់មុខមាត់ពីវង់សិល្បៈខ្មែរ ហើយដកខ្លួនទៅបំពេញការងារក្នុងជួររាជរដ្ឋាភិបាលទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើក្រឡេកទៅមើលពីជីវិតឯកជន ក្រោយដកខ្លួនពីសិល្បៈរួចមកជិត១០ឆ្នាំទៅហើយ ទើបតែមួយរយៈចុងក្រោយនេះ ទើបគេដឹងថា រូបលោកកំពុងសាងទ្រនំគ្រួសារយ៉ាងមានសុភមង្គល និងមានជីវភាពមិនធម្មតាប៉ុន្មានឡើយ ផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្តទំនើបៗថែមទៀតផង ។

ជាងនេះទៅទៀត បើទោះបីមានកូន២នាក់រួចហើយ ប៉ុន្តែរូបលោកនិងភរិយា នៅតែផ្អែមល្អែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ជីវិតគ្រួសារស្ងប់ស្ងាត់របស់តារាប្រុសរូបនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រ កាន់តែចង់ដឹងចង់ឮខ្លាំង មើលទៅពិតជាមានសុភមង្គល និងចំហាយកក់ក្តៅយ៉ាងខ្លាំង ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក លី ឡានី
លោក លី ឡានី
លោក លី ឡានី និងភរិយា
លោក លី ឡានី និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
លី ឡានី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T