ស្ងាត់ៗ គង់កា បង្ហើបតម្រុយ ជិតរៀបការនឹងគេ?

//s9.kh1.co/27/275896749e52acde269b36da2459ac92097e1acc.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ស្ងាត់ៗ តារាម៉ូដែលល្បីឈ្មោះ ចាន់ គង់កា បង្ហើបតម្រុយ ជិតរៀបការនឹងគេហើយ ជាមួយនឹងរូបភាពចិញ្ចៀនពេជ្រ លើរង្វង់ម្រាមដៃ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី ចាន់ គង់កា សព្វថ្ងៃនេះ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងវិថីសិល្បៈ ដោយរូបនាង ត្រូវបានគេស្គាល់ច្បាស់ថា ជាតារាមូដែលនិងបង្ហាញម៉ូត ស្រស់ស្អាតម្នាក់ ដោយសព្វថ្ងៃនេះ រូបនាងមានការងារមមាញឹកខ្លាំង ស្ទើរដកខ្លួនមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើក្រឡេកទៅមើលពី ជីវិតឯកជនវិញ តារាស្រីរូបនេះ ក៏ធ្លាប់បាន បង្ហាញមុខគូស្នេហ៍ជា បុរសជនជាតិបរទេស ខ្ពស់ស្រឡះ ហើយថែមទាំង មានរូបសម្បត្តិស្រស់សង្ហាថែមទៀតផង ដោយក្នុងនោះ គេក៏ដឹងថា រូបលោកជា អ្នកជំនួញក្នុងទឹកដីកម្ពុជា ម្នាក់ផងដែរ។

យ៉ាងណាមិញ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ ក្រោយតារាស្រីរូបនេះ ទម្លាយរូបភាពចិញ្ចៀនពេជ្រ១វង់ លើម្រាមដៃនាង ឆ្វេងរបស់ខ្លួន លើគណនីផ្លូវការ Instagram ដោយជាធម្មតារូបនាង មិនធ្លាប់ប្រទះឃើញពាក់គ្រឿងអលង្ការលើខ្លួននោះឡើយ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ រពឹងទុកថា រូបនាងត្រូវមិត្តប្រុសសុំរៀបការ ដោយភ្ជាប់ជាមួយនឹងសារ បញ្ជាក់ច្បាស់យ៉ាងដូច្នេះថា ៖

It’s more than a diamond ring មួយភ្លេតជិត៦ឆ្នាំបាត់ ៕

គង់កា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី ចាន់ គង់កា
  តារាស្រី ចាន់ គង់កា
  តារាស្រី ចាន់ គង់កា
  តារាស្រី ចាន់ គង់កា
  តារាស្រី ចាន់ គង់កា
  តារាស្រី ចាន់ គង់កា
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
  តារាស្រី ចាន់ គង់កានិងគូស្នេហ៍
រូបភាព
រូបភាព
គង់កា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T