ចិត្តបុណ្យមែន! មិនមើលនឹងភ្នែក ជីដេវីត ឧបត្ថម្ភទឹកប្រាក់ជួយ អៀង ចេនឡា ចំនួន....

//s9.kh1.co/4c/4c49ec362be70a72672d231638d6277372efe8cd.png
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ជួយគ្នាក្នុងគ្រាមានអាសន្ន មិនមើលនឹងភ្នែក ជីដេវីត ឧបត្ថម្ភទឹកប្រាក់ជួយអៀង ចេនឡា ចំនួន៣០០ដុល្លារអាមេរិក ក្រោយតារាកំប្លែងរូបនេះត្រូវចូលសង្រ្គោះបន្ទាន់

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយទទួលដំណឹងថា លោកអៀង ចេនឡា តារាកំប្លែងនិងជាតារាសម្តែងដ៏ល្បីមួយរូប បានធ្លាក់ខ្លួនឈឺរហូតចូលមន្ទីរពេទ្យសង្រ្គោះបន្ទាន់ដោយសារតែជំងឺរលាកស្រោមខួររួចមក ស្រាប់តែថ្មីៗនេះ ម្ចាស់បទញឺកែងជើង លោកជី ដេវីត បានចូលរួមជួយឧបត្ថម្ភជាទឹកប្រាក់ចំនួនបីរយដុល្លារអាមេរិក នេះបើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកលោក សុខរ៉ាសុី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមគណនីហ្វេសប៊ុកលោកសុខ រ៉ាសុី ដែលត្រូវជាប្អូនប្រុសលោកចេនឡា បានបង្ហោះសារយ៉ាងដូច្នេះថា៖

សាររបស់លោក សុខ រ៉ាសុី
សាររបស់លោក សុខ រ៉ាសុី

គ្រានេះមានតែពាក្យ🙏សូមអរគុណ ប្អូនប្រុស G-Devith (Ngoun Chan Devith )- ដែលបានជួយសម្រាលថ្លៃព្យាបាលបងប្រុសបង្កើតខ្ញុំ និង បងប្អូនសិល្បៈ ពេលនេះ បងប្រុសខ្ញុំ គាត់ឈ្មោះ៖ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវឺរវាយបាត់បង ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន! ពេលនេះគាត់កំពុងសង្គ្រោះបន្ទាន់នៅ មន្ទីពេទ្យកាល់ម៉ែត្រ!

ប្រភពហ្វេសប៊ុក

សូមរំលឹកផងដែរថាមួយរយ:ពេលចុងក្រោយនេះ តារាសម្តែងនិងជាតារាកំប្លែង លោកអៀង ចេនឡា បានធ្លាក់ខ្លួនឈឺ រហូតដល់ចូលមន្ទីរពេទ្យកាលពីថ្មីៗនេះ ព្រមទាំងបានបាត់បង់ការចងចាំថែមទៀតផង៕

លោកជី ដេវីត
លោកជី ដេវីត
លោកជី ដេវីត
លោកជី ដេវីត
លោកអៀង ចេនឡា 
លោកអៀង ចេនឡា 
លោកអៀង ចេនឡា 
លោកអៀង ចេនឡា 
លោកអៀង ចេនឡា 
លោកអៀង ចេនឡា 
ងួន ចាន់ដេវីតអៀង​ ចេនឡា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T