ច្រើនតែអាយុ តែ មួន ម៉ារ៉ា ផ្អែមល្ហែមដាក់ប្រពន្ធម្លឹងៗ (មានវីដេអូ)

//s9.kh1.co/92/924a241a1b30cb9c24549520e4c86774e2fd0740.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២២ ២ល្ងាច · ២ ឆ្នាំមុន

សម្រាប់ជីវិតគ្រួសាររបស់តារាចម្រៀងប្រុសលោក មួន ម៉ារ៉ា នៅតែអាចធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍តាមដានជាហូរហែនៅលើបណ្ដាញសង្គម។

ភ្នំពេញ៖ ចាប់តាំងពីបានត្រលប់មកបង្ហាញខ្លួនក្នុងវិស័យសិល្បៈវិញបន្ទាប់ពីបានបាត់មុខជាងច្រើនឆ្នាំ បច្ចុប្បន្នតារាចម្រៀងម្ចាស់បទ «កាដូឥតន័យ» លោក មួន ម៉ារ៉ា ក៏បានរៀបការមានគ្រួសារនិងមានកូនប្រុសស្រីពីរនាក់ រស់នៅយ៉ាងសាមញ្ញ និងមានសុភមង្គលបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មួន ម៉ារ៉ា 
មួន ម៉ារ៉ា 

ជាមួយគ្នានេះដែរ សម្រាប់ជីវិតគ្រួសាររបស់តារាចម្រៀងប្រុសសម្លេងផ្អែមរូបនេះ ក៏បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍តាមដានជាហូរហែផងដែរនៅលើបណ្ដាញសង្គម។ ដោយសារតែគ្រប់សកម្មភាពក្នុងគ្រួសាររបស់លោក តែងតែបង្ហាញពីភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក រហូតអ្នកគាំទ្រឃើញហើយសឹងលើសជាតិស្ករជំនួស។

ជាក់ស្ដែង ថ្មីៗនេះ មួន ម៉ារ៉ា ទើបតែបានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពរបស់ភរិយារបស់លោកបែបសាមញ្ញៗ ដែលកំពុងរៀបចំធ្វើម្ហូបនៅក្នុងផ្ទះបាយចាំទទួលស្វាមីមកពីធ្វើការ។ ប៉ុន្តែអ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍នោះ គឺថា គ្រាន់តែតារាប្រុសរូបនេះមកដល់ផ្ទះភ្លាម លោកក៏ចូលមកផ្ដោះផ្ដងពាក្យសម្ដីជាមួយភរិយា ជាមួយពាក្យពេចន៍សរសើរទៅកាន់ភរិយាពីនេះពីនោះយ៉ាងផ្អែមល្ហែមជាហូរហែ មើលទៅពិតជាមានក្ដីសុខខ្លាំងតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

មួន ម៉ារ៉ា 
មួន ម៉ារ៉ា 
មួន ម៉ារ៉ា 
មួន ម៉ារ៉ា 
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា និងគ្រួសារ
មួន ម៉ារ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T