ក្រោយគេថាកែមុខឡើងសុះសាច់ សុខ សាន់នី មិននិយាយច្រើន តែធ្វើរឿងនេះឡើង (មានវីដេអូ)

//s9.kh1.co/21/21cd0b1465ebff2b559d8a43ff3541ebc996fb5b.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កម្លោះសាច់សខ្ចីលោក សុខ សាន់នី ត្រូវបានអ្នលេងបណ្ដាញTikTok និយាយថារូបលោកកែមុខឡើងសុះសាច់ តែតារារូបនេះមិនប្រតិកម្មត្រឹមបង្ហាញទង្វើកាច់ច្រមុះបែបនេះឡើង។

ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលពិធីករ និងតារាសម្ដែងសាច់សលោក សុខ សាន់នី បានប្រឡូកក្នុងវិស័យសិល្បៈ ហើយប្រជាប្រិយភាពកម្លោះសង្ហារូបនេះក៏មានភាពល្បីល្បាញមិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ។ ពិតណាស់ មួយរយៈចុងក្រោយនេះគេតែងតែឃើញតារារូបនេះ មានភាពមមាញឹកជាមួយការថតស្ខែភាពយន្តជាបន្តបន្ទាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គ្រប់ខ្សែភាពយន្តដែលលោក សុខ សាន់នី បានថតភាគច្រើនតែងតែដើរតួឯក ក៏ព្រោះតែរូបលោកមានរូបសម្បត្តិស្អាត មានទេពកោសល្យច្បាស់លាស់ក្នុងការសម្ដែង​។ បើនិយាយដល់រូបសម្រស់ គេឃើញតារារូបនេះ មានរូបរាងសង្ហា មុខមាត់ស្អាតគួរឲ្យទាក់ទាញមានមន្តស្នេហ៍តែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ពេលបង្ហោះរូបភាពម្ដងៗ ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជាហ្វេនអ្នកគាំទ្រផងដែរ។

តួយ៉ាង ទន្ទឹមនឹងមានមុខមាត់ស្អាតសង្ហា ថ្មីៗនេះមានអ្នកលេងTikTokម្នាក់ បានចូលទៅCommentថាឲ្យតារារូបនេះថាមុខកែសុះសាច់នោះ ស្រាប់តែលោក សុខ សាន់នី បានបង្ហោះវីដេអូឆ្លើយតបត្រឹមកាយវិកា និងបានកាច់ច្រមុះទៅឆ្វេងទៅស្ដាំ ដែលបញ្ជាក់ឲ្យឃើញថាច្រមុះលោកគឺខ្ពស់ស្រួចធម្មជាតិគ្មានកែកុនអ្វីឡើយ។ លើពីនេះទៅទៀត ​ភ្នែកក៏មិនបានកាត់ឬឆ្លងកាត់កាំបិតកែសម្ផស្សអ្វីមុន ហើយចំណុចចុងក្រោយដែលគេចាប់អារម្មណ៍នោះ តារារូបនេះបានបង្ហាញទង្វើមួយទៀតគឺសូមឲ្យគិតឡើងវិញមុននឹងនិយាយ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក សុខ សាន់នី
  លោក សុខ សាន់នី
  លោក សុខ សាន់នី
  លោក សុខ សាន់នី
  លោក សុខ សាន់នី
  លោក សុខ សាន់នី
  លោក សុខ សាន់នី
  លោក សុខ សាន់នី
 លោក សុខ សាន់នី
 លោក សុខ សាន់នី
 លោក សុខ សាន់នី
 លោក សុខ សាន់នី
 លោក សុខ សាន់នី
 លោក សុខ សាន់នី
វីដេអូ លោក សុខ សាន់នី
សាន់នី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T