ខ្លោចចិត្ត! អៀង ចេនឡា កាន់តែមានអាការៈធ្ងន់ធ្ងរ ដល់ថ្នាក់រវើរវាយនិយាយពីរឿងនេះ(មានវីដេអូ)

//s9.kh1.co/36/364f47d1583948d1c58e7d0645d5edca0b56379c.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ខ្លោចចិត្តណាស់ តារាកំប្លែងប្រុស អៀង ចេនឡា កាន់តែមានអាការៈធ្ងន់ធ្ងរទៅៗ ដល់ថ្នាក់រវើរវាយបាត់ការចងចាំ គេងនិយាយម្នាក់ឯង

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែង អៀង ចេនឡា ត្រូវបានមហាជនខ្មែរ ភ្ញាក់ផ្អើលខ្លាំង ក្រោយដឹងថា រូបលោកកំពុងធ្លាក់ខ្លួនឈឺ ជំងឺទឹកចូលសួត ដែលជាហេតុធ្វើឲ្យរូបលោក មានរាងកាយប្រែប្រួលខ្លាំង ស្គមស្គាំង ឃើញឆ្អឹ.ងលើគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ ទើបទទួលដំណឹងល្អ ដោយរូបលោកបញ្ជាក់ថា ខ្លួនមានអាការៈធូរស្បើយច្រើន ហើយក៏ឡើងទម្ងន់ ធ្វើឲ្យមហាជនខ្មែរសម្តែងការអបអរសាទរជាខ្លាំង ព្រោះសង្ឃឹមថា រូបលោកនឹងមកសម្តែង ដើម្បីកំដរអារម្មណ៍ហ្វេនៗដូចពេលមុន។

ផ្ទុយទៅវិញ កាលពីថ្មីៗនេះ ពិធីករល្បីឈ្មោះ សុខ រ៉ាស៊ី បានទម្លាយវីដេអូ តារាកំប្លែងរូបនេះ កាន់តែមានអាការៈធ្ងន់ទៅៗ រហូតត្រូវសម្រាកលើគ្រែមន្ទីរពេទ្យ ហើយមានសភាពរវើរវើយ បាត់ការចងចាំ គេងនិយាយម្នាក់ឯង តែអ្វីដែលកាន់តែខ្លោចចិត្តនោះ គឺរូបលោក និយាយឆ្លើយឆ្លងម្នាក់ឯង រឿងការងារ ធ្វើឲ្យមហាជនឃើញហើយ អួលដើមកអាណិតរូបលោកជាខ្លាំង ហេតុតែមនុស្សឲ្យតម្លៃការងារ។

នេះបើតាម ការប្រាប់ឲ្យដឹង ពីពិធីករល្បីឈ្មោះរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា ៖

រូបភាព
រូបភាព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាកំប្លែង អៀង ចេនឡា
  តារាកំប្លែង អៀង ចេនឡា
  តារាកំប្លែង អៀង ចេនឡា
  តារាកំប្លែង អៀង ចេនឡា
អៀង​ ចេនឡា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T