មិនសូវបង្ហាញក៏មានសុភមង្គល! មើលតារាទាំងនេះ និងម្ចាស់បេះដូង ជាគំរូ ក្ដីសុខពេញទំហឹង

//s9.kh1.co/cc/cc960bf33cd81881440b626c0cc9c1b0960a9b96.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

បើទោះបីជាទំនាក់ទំនងក៏ដូចជាសម្ព័ន្ធភាពជាមួយស្វាមី និងគូស្នេហ៍របស់ពួកគេមិនសូវជាបើកចំហរច្រើនពិតមែន ប៉ុន្តែក្នុងនោះយើងឃើញថា តារាស្រីទាំងនេះ ហាក់ទទួលបានភាពកក់ក្ដៅខ្លាំង។

កម្សាន្ត៖ បើនិយាយដល់រឿងរ៉ាវស្នេហារបស់តារាស្រីដ៏មានប្រជាប្រិយភាពទាំង ៥នាក់ខាងក្រោមនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាធ្លាប់ទទួលជ្រាបហើយថា ពួកគេសុទ្ធតែមានស្វាមី មានដៃគូជីវិត ចាប់ដៃដើរលើផ្លូវស្នេហ៍ជាមួយគ្នាបានយ៉ាងមានសុភមង្គល និងពោរពេញដោយភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ត្បិតតែតារាស្រីទាំងនេះ សុទ្ធតែជាតារាក្នុងដួងចិត្តមហាជននិងអ្នកគាំទ្រពិតមែន ប៉ុន្តែសម្រាប់ទំនាក់ទំនងជាមួយម្ចាស់បេះដូងរបស់ពួកគេ គឺហាក់មិនសូវចង់បង្ហាញនៅលើបណ្ដាញសង្គមជាសាធារណៈឡើយ ពោលគឺទាល់តែមានកម្មវិធីពិសេសអ្វីមួយ ទើបអ្នកគាំទ្រ អាចបានឃើញរូបភាពគូៗរបស់ពួកគេ។

យ៉ាងណាមិញ បើទោះបីជាទំនាក់ទំនងក៏ដូចជាសម្ព័ន្ធភាពជាមួយស្វាមី និងគូស្នេហ៍របស់ពួកគេមិនសូវជាបើកចំហរច្រើនពិតមែន ប៉ុន្តែក្នុងនោះយើងឃើញថា តារាស្រីទាំងនេះ ហាក់ទទួលបានភាពកក់ក្ដៅ ការមើលថែ និងក្ដីស្រលាញ់យ៉ាងផ្អែមល្ហែមពីដៃគូជីវិត រហូតពេលខ្លះនៅពេលពួកគេបង្ហោះរូបភាពគូនៅលើបណ្ដាញសង្គម អ្នកគាំទ្រពោលពាក្យសរសើរសឹងគ្រប់គ្នាផងដែរ៕

ពួកគេទាំងនោះមានដូចខាងក្រោម៖

១.ចំរើន សុភ័ក្រ

តារាចម្រៀងរូបនេះ និងកំលោះមន្ត្រីរាជការ ក៏បានទាក់ទងគ្នាយូរមកហើយ ប៉ុន្តែក្រៅពីអ្នកស្និទ្ធស្នាល មិនសូវមានអ្នកណាដឹងថាអ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នានោះឡើយ ។

ចំរើន សុភ័ក្រ និងគូស្នេហ៍
ចំរើន សុភ័ក្រ និងគូស្នេហ៍

២.ចរិយា ពេជ្រ

ក្រោយរៀបការរួចនិងមានកូនប្រុសស្រី ២នាក់ តារារូបនេះ ក៏មិនសូវជាបង្ហាញមុខស្វាមីច្រើនប៉ុន្មាននោះដែរ។

ចរិយា ពេជ្រ និងគ្រួសារ
ចរិយា ពេជ្រ និងគ្រួសារ

៣.ឌុច លីដា

តារាស្រីរូបនេះ ក៏ដូចគ្នានឹងតារាខាងលើៗ។

ឌុច លីដា និងស្វាមី
ឌុច លីដា និងស្វាមី

៤.មាស សុខសោភា

ស្នេហាជាង១០ឆ្នាំ របស់តារាចម្រៀងស្រីរូបនេះនិងស្វាមីក៏ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ដែរ ហើយកន្លងមកអ្នកទាំងពីរក៏ឧស្សាហ៍បង្ហាញភាពផ្អែមល្ហែមនឹងគ្នា ប៉ុន្តែគ្រាន់តែមិនសូវញឹកញាប់ដូចគូដទៃ។

មាស សុខសោភា និងគ្រួសារ
មាស សុខសោភា និងគ្រួសារ

៥.សុគន្ធ និសា

ដោយសារតែស្វាមីតារារូបនេះជាអ្នករវល់ជាមួយមុខជំនួញ ទើបនាងមិនសូវបានផ្អែមល្ហែមជាមួយស្វាមីច្រើន ប៉ុន្តែយូរៗម្ដង និសាតែងតែបង្ហាញរូបភាពជាគូនិងស្វាមីយ៉ាងផ្អែមល្ហែមអ្នកគាំទ្រពេញចិត្តគ្រប់គ្នា។

សុគន្ធ និសា និងគ្រួសារ
សុគន្ធ និសា និងគ្រួសារ
ឌុច លីដាមាស សុខសោភាសុគន្ធ និសាចំរើន សុភ័ក្រចរិយា ពេជ្រ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T