ទោះបីជាអាយុខុសគ្នាមួយជួរក៏ដោយ! បុត្រ និងម៉ានិច នៅតែស្វីត ក្នុងថ្ងៃក្តីស្រឡាញ់

//s9.kh1.co/ab/abb881fa7903f69976df708395f57a937242997a.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

តារាចម្រៀង វ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែង ដួង ម៉ានិច បានសម្តែងពីភាពផ្អែមល្ហែមជាមួយនឹងគ្នាខ្លាំង ក្នុងថ្ងៃទិវាក្តីស្រឡាញ់១៤កុម្ភៈ។

ភ្នំពេញ៖ ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ១៤កុម្ភៈនេះ តារាចម្រៀង វ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែង ដួង ម៉ានិច បានសម្តែងពីភាពផ្អែមល្ហែមជាមួយនឹងគ្នាខ្លាំង ដោយធ្វើឱ្យទស្សនិកជនជាច្រើននាំគ្នាសរសើរមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក គូដណ្តឹងដែលមានវ័យខុសគ្នាស្ទើរតែមួយជួរ បានបង្ហោះរូបអង្គុយទល់មុខគ្នា ដោយដៃខាងប្រុសជាអ្នកហុចផ្កាកូលាបទៅខាងស្រី ដោយស្នាមញញឺម ពព្រាយ បញ្ចាក់ពីអារម្មណ៍សប្បាយរីករាយ ចេញពីចិត្ត ក្នុងថ្ងៃ១៤កុម្ភៈ ដែលជាថ្ងៃបង្ហាញពីក្តីស្រឡាញ់ទៅមនុស្សពិសេសផងដែរ ដោយបុត្រ បានសរសេរសារខ្លីបន្ថែមថា៖

Happy Valentine's Day កុលាបមួយទងផ្សងជួបស្រី

 ថៃ អតិជាតិបុត្រ

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នា សរសើរ និងជូនពរដល់អ្នកទាំងពីរ ឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ 
ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ 
 ថៃ អតិជាតិបុត្រ និង ដួង ម៉ានិច
 ថៃ អតិជាតិបុត្រ និង ដួង ម៉ានិច
ដួង ម៉ានិច និងថៃ អតិជាតិបុត្រ (រូបថ្មី)
ដួង ម៉ានិច និងថៃ អតិជាតិបុត្រ (រូបថ្មី)
ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ  (រូបថ្មី)
ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ (រូបថ្មី)
ដួង ម៉ានិចថៃ អតិជាតិបុត្រ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T