ថ្ងៃទិវានៃក្ដីស្រលាញ់ ឈុំ វត្តី ដាក់មួយឃ្លានេះ យ៉ាងមានន័យ

//s9.kh1.co/43/4358e4e1cdb31fc53406f87f43159a7e2b3c9089.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ស្រពេលថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ឈានមកដល់ ស្រាប់តែអ្នកនាង ឈុំ វត្តី បានពោលពាក្យនិយាយពីតម្លៃនៃផ្កាស្លាមួយឃ្លាយ៉ាងមានអត្ថន័យ។

ភ្នំពេញ៖ គ្រប់គ្នាបានដឹងរួចមកហើយថា កាលពីពាក់កណ្ដាលឆ្នាំ២០២០ តារាសម្ដែង និងពិធីការិនីដ៏ល្បីអ្នកនាង ឈុំ វត្តី បានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍ បន្ទាប់ពីមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ។ ពិតណាស់ ក្រោយរៀបការរួចគេឃើញតារារូបនេះនិងស្វាមីតែងតែបង្ហាញភាពស្និទ្ធស្នាល និងសុភមង្គលក្នុងគ្រួសារលើបណ្ដាញសង្គមជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួចគេដឹងទៀតថាថ្មីៗនេះ​អ្នកនាង ឈុំ វត្តី ទើបតែសម្រាលបានកូនស្រីម្នាក់មានសុខភាពល្អ មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងតែម្ដង។ ក្នុងនោះដែរ ស្របពេលដែលសម្រាលកូនរួច ជីវិតស្វាមីភរិយាតារារូបនេះ កាន់តែល្អូកល្អើនជាងមុន ហើយក្ដីសុខក្នុងគ្រួសាររឹតតែមានច្រើនជាងមុនទ្វេដង។ លើសពីនេះទៅទៀត គ្រប់រូបភាពដែលតារារូបនេះបង្ហោះ សុទ្ធសឹងតែបង្ហាញស្នាមញញឹមយ៉ាងរីករាយពោរពេញដោយក្ដីសុខផ្លូវចិត្ត។ 

ជាមួយគ្នានេះដែរ ទន្ទឹមនឹងឧស្សាហ៍បង្ហោះរូបភាពជុំគ្រួសារ មុននេះបន្តិចអ្នកនាង ឈុំ វត្តី បានសរសេរសារខ្លីមួយយ៉ាងមានអត្ថន័យ ទាក់ទងនឹងថ្ងឌបុណ្យនៃក្ដីស្រលាញ់ និងអត្ថន័យនៃផ្កាស្លាយ៉ាងដូច្នេះថា៖ 

ផ្កាស្លាមិនក្រអូបដូចផ្កាកុលាប តែជាផ្កាដែលមនុស្សស្រីគ្រប់រូបប្រាថ្នា ‌«ផ្កាស្លា» ជាផ្កាដ៏មានអត្ថន័យបំផុតសម្រាប់នារីខ្មែរគ្រប់រូប។ ផ្កាស្លា គឺជាផ្កាដែលមានស្រទាប់ការពារ ដែលឃ្មុំនិងកន្លង់មិនអាចចូលក្រេបលម្អងបាន។ ដូនតាខ្មែរចង់បញ្ជាក់ថា កូនស្រីរបស់គាត់គឺស្អាតសបរិសុទ្ធ ស្មោះត្រង់ និងមិនមានអ្នកណាប៉ះពាល់បានទេដូចជាផ្កាស្លាដូច្នេះ(ផ្កាស្លាក៏បានហើយផ្កាកុលាបក៏បានឥលូវបានផ្កាកូនមួយទៀត ឆ្នាំពិសេស)៕

សម្ដីអ្នកនាង ឈុំ វត្តី

សូមទស្សនារូបភាពខាងក្រោម៖ 

  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  ​អ្នកនាង ឈុំ វត្តី 
  រូបភាព និងសារ​អ្នកនាង ឈុំ វត្តី ទើបតែបង្ហោះ
  រូបភាព និងសារ​អ្នកនាង ឈុំ វត្តី ទើបតែបង្ហោះ
ឈុំ វត្តី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T