ចា រិទ្ធី សប្បាយចិត្តមិនស្ទើរទេ ក្រោយកូនទាំងពីរ សុទ្ធតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបែបនេះ

//s9.kh1.co/56/569aa084d906f1fa1615753c2ceb05ac0d7d827f.jpg
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

លោក ចា រិទ្ធី បានសរសេរបង្ហោះ បញ្ជាក់អារម្មណ៍រំភើប ខណៈពេល កូនទាំងពីររបស់ខ្លួន បានបញ្ចប់ការសិក្សាដូចគ្នា ដោយម្នាក់បញ្ចប់ការសិក្សានៅអូស្ត្រាលី និងម្នាក់ទៀតនៅ វិទ្យាល័យ​អាមេរិកាំង​AUPP។

ភ្នំពេញ៖ លោក ចារិទ្ធី គឺជាតារាសម្តែងមួយរូប ធ្លាប់បានចូលសម្តែងក្នុងវីដេអូបទចម្រៀងច្រើនរាប់មិនអស់ ដោយភាគច្រើនទស្សនិកជន ធ្លាប់បានស្គាល់វត្តមានលោក ជាតួអង្គបងធំ និងអ្នកដែលទ្រព្យសម្បត្តិស្តុកស្តម្ភផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រឡេកមកជីវិតពិតរបស់លោកវិញ គឺខុសគ្នាឆ្ងាយពីក្នុងការសម្តែងតែម្តង ដោយនៅខាងក្រៅ តារាសម្តែងរូបនេះ ធ្វើខ្លួនសាមញ្ញ ធម្មតា សុភាពរាបសារ ហើយភាគច្រើនលោកកម្រនឹងបង្ហាញអារម្មណ៍នៅក្នុងបណ្តាញសង្គមណាស់ ប៉ុន្តែពេលនេះលោកបានបង្ហាញពីអារម្មណ៍រំភើបផុសចេញពីចិត្ត ដោយសារតែកូនពីររបស់លោកដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យទាំងពីរនាក់តែម្តង។

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ លោក ចា រិទ្ធី បានសរសេរបង្ហោះ បញ្ជាក់អារម្មណ៍រំភើប ខណៈពេល កូនទាំងពីររបស់ខ្លួន បានបញ្ចប់ការសិក្សាដូចគ្នា ដោយម្នាក់បញ្ចប់ការសិក្សានៅអូស្ត្រាលី និងម្នាក់ទៀតនៅ វិទ្យាល័យ​អាមេរិកាំង​AUPP ដោយខ្លឹមសារពេញមានដូចខាងក្រោម៖

កូន​ទាំង​ពីរ​ពិត​ជា​ធ្វើ​ឱ្យ​ប៉ា​មាន​មោទនភាព​មិន​កោត​សរសើរ​មិន​បាន​..​កូន​ប្រុស​ច្បង​ គេ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ​​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សកលវិទ្យាល័យ​DEAKIN​ នៅ​ប្រទេស​អូស្ត្រាលី​ ចំណែក​កូន​ស្រី​ពៅ​របស់​ខ្ញុំ​វិញ​ គេ​ទេីប​តែបញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​ នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​AUPP ប៉ា​សូម​ជូន​ពរ​កូន​ទាំងពីរអោយ​ជោគជ័យ​ក្នុង​ជីវិត

  លោក ចា រិទ្ធី

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក ចា រិទ្ធី
  លោក ចា រិទ្ធី
កូនស្រី   លោក ចា រិទ្ធី
កូនស្រី  លោក ចា រិទ្ធី
កូនប្រុស កូនស្រីរបស់ លោក ចា រិទ្ធី
កូនប្រុស កូនស្រីរបស់ លោក ចា រិទ្ធី
ចា រិទ្ធី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T