តារាប្រុសទាំងនេះ លេងស្ទាយ៍សក់ក្រង ប្លែកម្យ៉ាង

//s9.kh1.co/39/39d77e0c427fa2b02321e81f118b662e39d34fae.png
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ពិតណាស់ ម៉ូតសក់គឺជារឿងសំខាន់សម្រាប់ជួយបង្កើនសម្រស់ ហើយតារាប្រុសទាំងនេះ លេងស្តាយ៍ម៉ូតសក់ក្រង ពិតជាឡូយហើយប្លែក។

ភ្នំពេញ៖ នៅក្នុងវិស័យសិល្បៈ មិនថាសិល្បករ សិល្បការិនីឡើយ គឺត្រូវតែតុបតែងខ្លួនឲ្យមើលទៅលេចធ្លោ ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាក៏ដូចជាហ្វេនៗជាដើម។ ម្យ៉ាងវិញទៀត ការរៀបចំខ្លួនឲ្យបានសមរមទៅតាមកាលៈទេសៈគឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់អ្នកសិល្បៈ ក៏ព្រោះត្រូវជួបមនុស្សច្រើន និងតែត្រូវចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលសិល្បករខ្មែរនាពេលបច្ចុប្បន្ន គេសម្លឹងឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាប្រុសជាច្រើនបានកែប្រែស្តាយ៍តុបតែងខ្លួនសឹង១៨០ដឺក្រេ។ ពិតណាស់ ក្រោយប្ដូរស្ទីលរៀបចំខ្លួន មានសិល្បករជាច្រើនបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើល និងសរសើរមិនដាច់ពីមាត់ពីរូបសម្រស់ថ្មីប្លែកមួយបែបផ្សេងទៀត ដែលមិនធ្លាប់ឃើញពីមុនមក។ 

តួយ៉ាង អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺមានសិល្បករខ្មែរប៉ុន្មានរូបប៉ុណ្ណោះដែលលេងម៉ូតសក់ក្រងដូចជានារី ប៉ុន្តែមើលទៅពិតជាស្អាត សាកសមជាមួយទម្រង់មុខជួយលើកសម្រស់ឲ្យសង្ហាមួយបែបផ្សេងទៀត។ ហើយតារាដែលបាន​ធ្វើម៉ូតសក់ក្រងនោះមានដូចជា៖ 

១៖ លោក ខេរមៈ សិរី​មន្ត

តារាចម្រៀង លោក ខេមៈ សិរីមន្ត ត្រូវបានគេចាប់អារម្មណ៍ឃើញថាជាតារាដែលលេងស្តាយ៍តែងខ្លួន ជាពិសេសម៉ូតសក់ខុសប្លែកពីតារាដទៃ ហើយអ្វីដែលកត់សម្គាល់ឃើញនោះ លោកបានធ្វ់ម៉ូតសក់ក្រង ឃើញថាប្លែកជាងមុនតែម្ដង។ 

   លោក ខេមៈ សិរីមន្ត
   លោក ខេមៈ សិរីមន្ត
   លោក ខេមៈ សិរីមន្ត
   លោក ខេមៈ សិរីមន្ត

២៖ លោក អ៊ីណូ

តារាចម្រៀង លោក អ៊ីណូ ក៏មិនណយរឿងស្តាយ៍តុបតែងខ្លួនប៉ុន្មានឡើយ គ្រប់ពេលឡើងឆាកម្ដងៗ តារារូបនេះតែងតែធ្វើឲ្យហ្វេនប្លែកភ្នែកជានិច្ច ហើយលោកក៏បានធ្វើម៉ូតសក់ក្រង ឃើញថាសាកសមនិងប្លែកផងដែរ។ 

   លោក អ៊ីណូ
   លោក អ៊ីណូ
   លោក អ៊ីណូ
   លោក អ៊ីណូ

៣៖ លោក យឹម ណារ៉ា

តារាសម្ដែង និងពិធីករសាច់សខ្ចីលោក យឹម ណារ៉ា ជាតារានិយមតែងខ្លួនបែបយុវវ័យទាន់សម័យមើលទៅសង្ហាមានមន្តស្នេហ៍ តែថ្មីៗនេះលោកបានធ្វើម៉ូតសក់ក្រងអីចឹងទៅ ស្អាតមិនចាញ់ម៉ូតសក់ផ្សេងៗដែលធ្លាប់ធ្វើពីមុន។ 

 លោក យឹម ណារ៉ា
 លោក យឹម ណារ៉ា
 លោក យឹម ណារ៉ា
 លោក យឹម ណារ៉ា

៤៖ នាយចឺម

តារាចម្រៀងពន្លកថ្មី នាយចឺម ទោះមិនសូវលេងម៉ូតសក់ប្លែក និយមលេងពណ៌សក់ក៏ពិតមែន តែអ្វីដែលគេចាប់អារម្មណ៍នោះ តារារូបនេះក៏បានធ្វើម៉ូតសក់ក្រង ឃើញថាស្អាតប្លែកតែម្ដង។ 

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
ខេមរៈ​ សិរីមន្តនាយចឺមយឹម​ណារ៉ាអ៊ីណូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T