បាត់មុខយូរ តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ នៅតែសង្ហា គ្មានផ្លាស់ប្តូរសោះ

//s9.kh1.co/89/89272a9a50205ca33ea036358d0322b5eca73cd0.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

បាត់មុខយូរ មិនចេញសម្តែងរឿងដូចពេលមុន តែ តារាសម្តែងជើងចាស់ លោក ម៉េង ប៊ុនឡូ នៅតែសង្ហា សាច់នៅតែចាំ គ្មានផ្លាស់ប្តូរ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជានៅចាំបាន តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ ដែលធ្លាប់សម្តែងក្នុងរឿងភាគខ្មែរល្បីៗជាច្រើន ដូចជា «ចៅពស់កេងកង» ជាតួឯកប្រុស ដែលរឿងភាគមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនវិញ មហាជនហាក់ធ្លាប់ឃើញវត្តមានលោកសម្តែងក្នុងរឿងភាគខ្មែរដូចមុនឡើយ ជាមួយគ្នានេះ ក្នុងវ័យ៤០ផ្លាយ តារាប្រុសល្បីបេះដូងដែករូបនេះ បានរកឃើញម្ចាស់ជីវិតព្រមទាំងមាន កូនប្រុសវ័យ១ខួបម្នាក់ ផងដែរ។

ជាងនេះទៅទៀត ថ្មីៗនេះ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បានទម្លាយរូបថតរបស់ខ្លួននិងតារាប្រុសរូបនេះ ដែលធ្វើឲ្យ មហាជនរំពឹងគិតថា រូបលោកអាចនឹងវិលត្រលប់មកសម្តែង ក្នុងពេលឆាប់ៗនេះ ទន្ទឹមនឹងនោះ បើងាកទៅមើល សម្រស់រូបលោកវិញ ក៏នៅតែសង្ហា ហាក់មិនផ្លាស់ប្តូរអ្វីសូម្បីតែបន្តិច កំពូលសាច់ចាំមែន អាយុ៤០ផ្លាយទៅហើយនោះ រូបលោកនៅតែគួរឲ្យទាក់ទាញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ
   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ
   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ
   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ
   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ និងភរិយា
   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ចនច័ន្ទ លក្ខិណាម៉េង ប៊ុនឡូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T