វី ជីវ័ន្ត ទម្លាយរូបថតជាមួយ គូដណ្តឹងកំពុងពរពោះ ឡើងសមគ្នា

//s9.kh1.co/84/848dee20592c545f4dc581966f949dd3a4286249.jpg
តារា & កម្សាន្ដ

 ០២-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

តារាសម្តែងប្រុសសក់ប៉ោង លោក វី ជីវ័ន្ត ទម្លាយរូបថតជាមួយ គូដណ្តឹងកំពុងពពោះ ស្រស់ស្អាតប៉ះស្រស់សង្ហា មើលទៅសមគ្នា

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាសម្តែងសក់ប៉ោង លោក វី ជីវ័ន្ត ធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយរូបលោក ដឹកដៃគូស្នេហ៍ស្គាល់គ្នា ៨ខែ ចូលរោងភ្ជាប់ពាក្យ កាលពីពាក់កណ្តាលខែសីហា កន្លងទៅនេះ ថែមទាំងស្រស់សោភាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែ ភ្ញាក់ផ្អើលថែមទៀតនោះ បើទោះមិនទាន់បានរៀបការមែនពិត តែតារាប្រុសរូបនេះ កំពុងមានដំណឹងល្អ ដោយគូដណ្តឹងរបស់ខ្លួន កំពុងពរពោះកូនដំបូង ជាពិសសទៅទៀតនោះ រូបលោក ធ្លាប់បង្ហើបថា នឹងរៀបការស្របពេល កូនចេញខួបតែម្តង។

យ៉ាងណាមិញ ថ្មីៗនេះ ក្នុងថ្ងៃពិសេសចូលឆ្នាំថ្មីបូករួម នឹងថ្ងៃគម្រប់ខួបស្នេហាទៀតនោះ គេឃើញ តារាប្រុសរូបនេះ ទម្លាយរូបភាពជាមួយគូដណ្តឹងខ្លួន កំពុងពពោះ មើលទៅឡើងសមគ្នា ប៉ាៗក៏ស្រស់សង្ហា រីឯម៉ាក់ៗវិញ ក៏ស្រស់ថែមទៀត ដែលធ្វើឲ្យមហាជនពិតជា រំពឹងថា កូនក្នុងផ្ទៃពេលសម្រាល ប្រាកដជាមុខមាត់គួរឲ្យខ្នាញ់ខ្លាំងហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោក វី ជីវ័ន្ត
   លោក វី ជីវ័ន្ត
   លោក វី ជីវ័ន្ត
   លោក វី ជីវ័ន្ត
   លោក វី ជីវ័ន្ត និងភរិយា
   លោក វី ជីវ័ន្ត និងភរិយា
រូបភាព
រូបភាព
វី ជីវ័ន្ត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T