ចុម ធ្ងន់កហើយ ម្ចាស់រថយន្តព្រូស ប្រកាសក្តែងៗ ប្តូរទៅ ទារសំណង ពីតាប៊ុយ១០ម៉ឺនដុល្លារវិញ

//s9.kh1.co/b7/b7c1dd0bf6c91040dc3c01feb68fa85de2a3cc9e.jpg
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ចុម ធ្ងន់កហើយ ម្ចាស់រថយន្តព្រូស ប្រកាសក្តែងៗ ជាសាធារណៈលើបណ្តាញសង្គម ផ្លាស់ប្តូរថ្លៃទារសំណង ពីតាប៊ុយ១០ម៉ីនដុល្លារ

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជុំវិញរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ បង្កដោយ អតីតពិធីករដ៏ល្បី តាប៊ុយ ក្រោយបើកបរក្នុងភាពស្រវឹង បុកផ្នែកខាងក្រោយ រថយន្តព្រូស ខូចខាតផ្នែកក្រោយមួយទំហឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកើតហេតុដំបូងៗ សមត្ថកិច្ចអះអាងថា ភាគីទាំងសងខាងព្រមសម្របសម្រួលគ្នា នៅព្រឹកបន្ទាប់ ផ្ទុយទៅវិញ ក្រោយឃើញ វិក័យប័ត្រទូទាត់ថ្លៃខូចខាត អស់ជាង២ពាន់ដុល្លាររួចហើយនោះ ស្រាប់តែ អតីតពិធីកររូបនេះ ទម្លាយអារម្មណ៍មិនពេញចិត្តទាល់តែសោះ ព្រោះយល់ថា ម្ចាស់រថយន្តព្រូស ហាក់ស៊ីខ្សែលើ។

បើក្រឡេកទៅមើល ម្ចាស់រថយន្តព្រូសវិញ ក្រោយឃើញសម្តីអតីតពិធីរកររូបនេះហើយ ស្រាប់តែប្តូរចិត្ត យកសំណងពី ជាង២ពាន់ដុល្លារ ទៅជា ២ម៉ឺនដុល្លារវិញ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ថ្មីៗនេះ ម្ចាស់រថយន្តព្រូស ប្តូរចិត្ត ប្រកាសក្តែងៗជាសាធារណៈ ប្តឹងយកសំណង១០ម៉ឺនដុល្លារពី ពិធីកររូបនេះវិញ។

គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តព្រូស បានបង្ហោះសារលើបណ្តាញសង្គម ដោយបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
តាប៊ុយ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T