ក្តៅៗ ម្ចាស់ឡានរងគ្រោះ ប្រកាសប្តឹងទារសំណង២មុឺនដុល្លារពី តាប៊ុយ ដើម្បី…

//s9.kh1.co/6c/6c49a95e32b1816f05ecd2b66890b45cd03d358d.png
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

មិនធម្មតា ម្ចាស់ឡានរងគ្រោះ ប្រកាសប្តឹងទារសំណាង២មុឺនដុល្លារពីតាប៊ុយ ដើម្បីជួយមន្ទីពេទ្យគន្ធរបុប្ផា

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជុំវិញរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយពិធីករដ៏ល្បីតាប៊ុយ ក្រោយបើកបររថយន្តទំនើបក្នុងស្ថានភាពស្រវឹង ជ្រុលចង្អូតទៅបុកនឹងឡានម៉ាកព្រូសរហូតបង្កជាការខូចខាតយ៉ាងដំណំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយកើតរឿងហេតុនេះ និងផ្ទុះការដេញដោលមតិជុំវិញរឿងសំណងជួសជុលរថយន្ត២ពាន់ដុល្លារ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមគេហទំព័រហ្វេសប៊ុករបស់នារីរងគ្រោះ បានចេញមុខមកប្រកាសនឹងដាក់ពាក្យប្តឹងទារសំណង២មុឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធរបុប្ផា ដោយនៅក្នុងសារនោះម្ចាស់រថយន្តរងគ្រោះបានសរសេរថា៖

សាររបស់ម្ចាស់រថយន្តរងគ្រោះ
សាររបស់ម្ចាស់រថយន្តរងគ្រោះ

ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់! កាតទ្ទេចអស់ហើយ😭😭😭 » ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទាសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីពេទ្យគន្ឋបុប្ផា🙏 » សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន 🙏🙏😭😭

ម្ចាស់រថយន្តរងគ្រោះ

សូមបញ្ជាក់ផងដែលថា ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ម្ចាស់រថយន្តរងគ្រោះបានបង្ហោះសារដោយបានបង្ហាញអារម្មណ៍សោកស្តាយចំពោះការខូចខាតឡានរបស់ខ្លួន ដែលទើបតែទិញកាលពីប៉ុន្មានថ្ងៃមុនពេលកើតហេតុ៕

តាប៊ុយ
តាប៊ុយ
ម្ចាស់ឡានរងគ្រោះ
ម្ចាស់ឡានរងគ្រោះ
ឡានរងគ្រោះ
ឡានរងគ្រោះ
តាប៊ុយ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T