ឡើងស្រឺតៗ! ប្អូនស្រី នាយទុយ លេចវត្តមានជាតួសម្តែង ក្នុងរឿងភាគទូរទស្សន៍នេះម្តងដល់ទៅ២

//s9.kh1.co/40/40d506d75804de69fbe04ea1b678cc37458c6be8.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

ឡើងកូដស្រើតៗតែម្តង! ប្អូនស្រី នាយទុយ កញ្ញា អ៉ឹង និមល លេចវត្តមានជាតួសម្តែង ក្នុងរឿងភាគទូរទស្សន៍នេះ ម្តងដល់ទៅ២រឿង

រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតពិធីករស្ថានីយទូរទស្សន៍ CTN លោក អ៉ឹង រដ្ឋា ហៅ នាយ ទុយ ជាតារាប្រុសមួយរូបដែល ប្រឡូកក្នុងវិស័យសិល្បៈខ្មែរ អស់ច្រើនឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ បើទោះបីសម្រាកពីការងារជាពិធីករក្តី តែរូបលោក ក៏នៅបន្ត ទទួលយកការងារសម្តែងក្នុងរឿងកំប្លែងខ្លីៗរបស់ស្ថានីយទូរទស្សន៍នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលគ្រួសារវិញ រូបលោកមានបងប្អូនបង្កើត៤នាក់ ដែលម្នាក់បានទទួលមរណភាព កាលពីប៉ុន្មានឆ្នាំមុន ខណៈពេលនេះ នៅសល់តែ៣នាក់ប៉ុណ្ណោះ មិនតែប៉ុណ្ណោះ អ្នកទាំងបីក៏ បានដើរលើវិថីសិល្បៈដូចគ្នាផងដែរ។

ជាពិសេស ប្អូនស្រីកញ្ញា អ៉ឹង និមល ដែលរូបនាងត្រូវគេស្គាល់ជា តារាម៉ូដែលនិងតារាសម្តែងស្រីម្នាក់ផងដែរ ជាងនេះទៅទៀត ថ្មីៗនេះ រូបនាងហាក់ទទួលបានផ្លែផ្កាជាខ្លាំង ក្នុងវិស័យកុនខ្មែរ នៅស្ថានីយទូរទស្សន៍PNN ដែលបច្ចុប្បន្ននេះ កញ្ញាទទួលបានតំណែងតួអង្គសម្តែង ឲ្យPNN រហូតដល់ទៅ២រឿង ទន្ទឹមគ្នាតែម្តង មើលទៅឡើងកូដស្រើតៗ គួរឲ្យសរសើរ។

គួរបញ្ជាក់ផងដែរថា កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយប្រចាំស្ថានីយទូរទស្សន៍PNN បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា ៖

នេះជាលើកដំបូង ដែលមានវត្តមានកញ្ញា អុឹង និមល ក្នុងរឿងភាគភីអិនអិនដ៏ទៅ២រឿង ដែលសម្តែងតួអង្គជាកាឡី ២០២១ ក្នុងរឿងមរណមាតា និងតួអង្គជាលេខាស្រីដ៏អស្ចារ្យបញ្ចប់ការសិក្សាពីបរទេស អាចនិយាយបាន ៤ភាសា.. ក្នុងរឿងរសជាតិអ្នកមាន វគ្គថ្មី៕

ទូច បុប្ផា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា អ៉ឹង និមល
  កញ្ញា អ៉ឹង និមល
  កញ្ញា អ៉ឹង និមល
  កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
កញ្ញា អ៉ឹង និមល
អ៊ឹង និមល
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T