បាត់ពីសិល្បៈរាប់ឆ្នាំ វ័យក៏ជ្រេប៉ុន្តែ តារាប្រុសជើងចាស់ទាំងនេះ នៅសង្ហាដដែល

//s9.kh1.co/b5/b548b7c42683549f3a83c65a2db5608020fc3872.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទោះបាត់មុខលើវិថីសិល្បៈដែលធ្លាប់ដើរកន្លងមក ទៅរស់នៅបរទេស ព្រមទាំងបានរៀបការរួចក៏ពិតមែន តែតារាប្រុសជើងចាស់ទាំងបីរូបនេះនៅតែសង្ហាដដែល។

កម្សាន្ត៖ បើរម្លឹកដល់សិល្បករល្បីៗកាលពីអំឡុងទសវត្សរ៍ ៩០-២០០០ មានតារាច្រើននាក់ណាស់ដែលមានសមត្ថភាព និងទេពកោសល្យល្អ សម្ដែងបានគ្រប់ទម្រង់ និងអាចបត់បែនបានគ្រប់កាលៈទេសៈតែម្ដង។ ប៉ុន្តែក្រោយប្រឡួកលើវិថីសិល្បៈបានមួយរយៈ កំពុងសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ ស្រាប់តែតារាទាំងនេះបានផ្អាកការងារសិល្បៈ សម្រេចចិត្តទៅរស់នៅបរទេស ដើម្បីរៀបការកសាងជីវិតគ្រួសារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើក្រឡេកទៅមើលតារាប្រុស៣រូបដែលមានដូចជា លោក នួន សុផល លោក​ ហង្ស ឈា និងលោក ស៊ុក​ សុភា បើទោះបីឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំ មិនបានបង្ហាញមុខក្នុងវិស័យភាពយន្តជាថ្មីម្ដងទៀតក៏ពិតមែន តែនៅមានមហាជន និងហ្វេនជាច្រើននៅតែចងចាំស្នាដៃ ហើយនឹករលឹកចង់ដឹងចង់់់ឮពីសុខទុកជីវិតឯកជនរបស់អ្នកទាំង៣គ្រប់គ្នា។

តួយ៉ាង បើនិយាយពីរូបសម្បត្តិលោក នួន សុផល លោក​ ហង្ស ឈា និងលោក ស៊ុក​ សុភា គេដឹងថាកាលចូលសិល្បៈដំបូងអ្នកទាំង៣មានរូបសម្រស់ស្អាត សង្ហា រូបរាងក៏មាំមួនគួរឲ្យទាក់ទាញ រហូតមានមហាជនមួយចំនួនលាន់មាត់សរសើរគ្រប់ៗគ្នា។ ក្នុងនោះដែរ ជឿជាក់ថាប្រិយមិត្តធ្លាប់តែបានឃើញមុខមាត់អតីតសិល្បករល្បីៗទាំងនេះពីមុន តែបើមកមើលរូបសម្បិត្តិតារាទាំងនេះនាពេលបច្ចុប្បន្នវិញ គឺនៅតែសង្ហាសាច់ដុំតឹងណែន ហើយមានមន្តស្នេហ៍មិនចាញ់កាលនៅវ័យជំនង់ប៉ុន្មានឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក នួន សុផល លោក​ ហង្ស ឈា កំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ចំណែកលោក ស៊ុក សុភា រស់នៅប្រទេស អូស្ត្រាលី ប៉ុន្តែកាលពីពេលថ្មីៗនេះលោកទើបតែត្រលប់មកលេងប្រទេសកម្ពុជាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក នួន សុផល
  លោក នួន សុផល
  លោក នួន សុផល
  លោក នួន សុផល
   លោក​ ហង្ស ឈា 
   លោក​ ហង្ស ឈា 
 លោក​ ហង្ស ឈា 
 លោក​ ហង្ស ឈា 
  លោក ស៊ុក​ សុភា
  លោក ស៊ុក​ សុភា
  លោក ស៊ុក​ សុភា
  លោក ស៊ុក​ សុភា
ស៊ុក សុភានួន សុផលហង្ស ឈា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T