រំភើបជំនួស! អតីតតារាចម្រៀង លោកជំទាវ ផាន់ ម៉ូនីកា និងស្វាមី ទទួលបានសមាជិកថ្មី

//s9.kh1.co/4f/4f41062c804d61936bc8c58130cc658d4afcd2ea.png
តារា & កម្សាន្ដ

 ៣០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សូមអបអរសាទរ ចុងខែដំណឹងល្អ អតីតតារាចម្រៀង លោកជំទាវ ផាន់ ម៉ូនីកា និងស្វាមី ទទួលបានសមាជិកថ្មី

តារាកម្សាន្ត៖ ក្រោយស្ងាត់បាត់មុខជាយូរឆ្នាំពីវិស័យសិល្ប: និងក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីមានគោរម្យងារជាឯកឧត្តមរួចមក លោកជំទាវ ផាន់ម៉ូនីកា អតីតតារាចម្រៀងដ៏មានឈ្មោះបោះសម្លេងប្រចាំផលិតកម្មសាន់ដេ និងជាម្ចាស់បទ «តើមានមន្តស្នេហ៍អ្វីធ្វើអោយបងនឹកអូន» បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកនិយមគាំទ្រ និងមហាជន ក្រោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនប្រាប់ថា ខ្លួនកំពុងតែមានផ្ទៃពោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងសំណេរអមដោយរូបថតប៉ុន្មានសន្លឹកជាមួយស្វាមី លោកជំទាវផាន់ ម៉ូនីកា បានសរសេរយ៉ាងដូច្នេះថា៖

លោកជំទាវផាន់ ម៉ូនីកា
លោកជំទាវផាន់ ម៉ូនីកា

ខ្ញុំបានធ្វើការតេស្តរួចរាល់ហើយ. ហើយក៏ត្រៀមខ្លួនរួចជាស្រេចផងដែរ 🙏🏻សូមបងប្អូនធ្វើការថែរក្សាសុខភាពឲ្យបានល្អនៅក្នុងរដូវកាលនេះ. សូមកុំSweet ជាមួយប្ដីច្រើនពេកប្រយ័ត្នដូចខ្ញុំ😂😂 បញ្ជាក់: មិនមែនកើត កូវីដទេ គឺមានបេបី🤰👍🏻

លោកជំទាវផាន់ ម៉ូនីកា

សូមរំលឹកផងដែលថា ក្រោយរួមរស់ជាមួយឧត្តមស្វាមីមានឋានន្តរសក្តិជាឯកឧត្តមអស់រយ:ពេលជាង១០ឆ្នាំយ៉ាងមានសុខមង្គលរួចមក តារាស្រីរូបនេះក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនស្រិដ៏ស្រស់ស្អាតចំនួនពីរនាក់ ខណ:ដែលក៏កំពុងតែទទួលបានការជោគជ័យលើវិស័យជំនួញផ្ទាល់ខ្លួនថែមទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា
លោកជំទាវផាន់ ម៉ូនីកា
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
ផាន់ ម៉ូនីកា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T